• 2021-12-02 01:59:30
  • បាល់ទាត់

Merseyside Derby ហង្សក្រហម​លត់ Everton ចាស់​ដៃ​ដល់​ផ្ទះ

  • 2021-12-02 01:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ Everton ដែល​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rafael Benitez ដល់​ទៅ​ ៤-១ ក្នុង​ជំនួប Merseyside Derby កាល​ពី​យប់​មិញ​ក្នុង​កីឡដ្ឋាន Goodison Park។

គ្រាប់​បាល់​ដំបូង​របស់ Liverpool ធ្វើ​បាន​ដោយ​ប្រធាន​ក្រុម Jordan Henderson។ ខ្សែ​ប្រយុទ្ធ​ឆ្នើម Mohamed Salah រក​បាន​២​គ្រាប់​​តែ​ម្នាក់​ឯង​ក្នុង​ប្រកួត​នេះ ខណៈ​គ្រាប់​ចុងក្រោយ​របស់​ហង្សក្រហម​សម្រេច​ដោយ​កីឡាករ​ Jota។

ខ្សែ​បម្រើ Demarai Gray ជា​អ្នក​រក​​បាន​មួយ​​គ្រាប់​​សង​វិញ​ឲ្យ Everton។ ​នេះ​ជា​ជ័យជម្នះ​ដ៏​ល្អ​មួយ ព្រោះ​សម្រាប់​ការ​ទៅ​លេង​ដល់​ទឹក​ដី​ Goodison Park ក្រុម​លោក Jurgen Klopp កម្រ​ឈ្នះ​ណាស់។

Mo Salah សញ្ជាតិ​អេហ្ស៊ីប​​ ពេល​នេះ​កំពុង​ស្ថិត​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League មាន​១៣​គ្រាប់ ឈរ​លើ Jamier Vardy របស់ Leicester City ៤​គ្រាបើ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់