• 2021-11-05 13:18:01
  • បាល់ទាត់

Torresថា​ Salah ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ជាង​គេ​ទាំង​៣រូប​ នៅ​លើ​ពិភព​លោក​

  • 2021-11-05 13:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Fernando Torres បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ក្លឹប​ Liverpool កាល​ពី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah ជា​កីឡាករ​មួយ​រូប​ ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ជាង​គេ​ទាំង​៣រូប​ នៅ​លើ​ពិភព​លោក​​ក្នុង​ពេល​នេះ​។

Torres បាន​និយាយ​ថា​៖" ១០០% Salah គេ​លេង​បាន​ល្អ​ខ្លាំង​មិន​មែន​ទើប​តែ​នៅ​ក្នុង​រដូវកាល​នេះ​ទេ​ គេ​លេង​ខ្លាំង​អញ្ចឹង​ ២​ទៅ​ ៣​រដូវ​កាល​ហើយ​ "។

អតីត​ខ្សែ​ប្រយុទ្ធ​ Livepool រូប​នេះ​បាន​បន្ត​ថា​៖" អ្នក​តែង​តែ​និយាយ​ មើល​លើ​កីឡាករ​ណា​ខ្លាំង​ មិន​ខ្លាំង​លើ​តែ​ពាន​ដែល​គេ​ឈ្នះ​ជា​មួយ​ក្រុម ឈ្នះ​ផ្ទាល់​​ខ្លួន​ទន្ទឹម​គ្នា​។ តែ​ចំពោះ​ខ្ញុំ​វិញ​​ ខ្ញុំ​គិត​មើល​ទៅ​ Salah គេ​ខ្លាំង​ គេ​ជា​​កីឡាករ​មួយ​រូប​ ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ជាង​គេ​ទាំង​៣រូប​ នៅ​លើ​ពិភព​លោក​នេះ​ រយៈ​ពេល​ ៥-៦ឆ្នាំហើយ​។ គេ​ល្អ​ គេ​លេង​បាន​ខ្លាំង​ឆ្នើម​អញ្ចឹង​បាន​រហូត​មក​ "។

នៅ​ក្នុង​រដូវកាល​ Salah ចូល​លេង​បាន​១៥ប្រកួត​ឲ្យ​ Liverpool ហើយ​រក​បាន​ ១៤គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់