• 2021-11-03 02:55:51
  • បាល់ទាត់

Simeone ថា​នឹង​មិន​ចាប់​ដៃ Klopp ម្ដង​ទៀត ដោយ​សារ​មូលហេតុ​នេះ

  • 2021-11-03 02:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Atletico Madrid លោក Diego Simeone បាន​​បង្ហើប​ថា លោក​នឹង​​មិន​ចាប់​ដៃ​ជាមួយ​លោក Jurgen Klopp ម្ដង​ទៀត ពេល​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​រាត្រី​នេះ។

ការ​ប្រកួត​កាល​ពី​ជើង​ទី​មួយ​លោក Simeone បាន​រត់​​ចូល​បន្ទប់​ផ្លាស់​សំលៀកបំពាក់​​យ៉ាង​លឿង ក្រោយ AT Madrid ចាញ់ Liverpool ៣-២ នៅ​កីឡដ្ឋាន Wanda Metropolitano។ អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​បង្ហាញ​អារម្មណ៍​ខឹង​ជា​ខ្លាំង ដោយ​ការ​សម្រេច​ចុង​ម៉ោង​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​កាន់​ក្រុម​របស់​លោក។

​ការ​រត់​ចូល​ក្នុង​បាត់ ដោយ​មិន​ចាប់​ដៃ​បាន​ធ្វើ​ឲ្យ​លោក Klopp បង្ហាញ​កាយវិការ​មិន​សប្បាយ​ចិត្ត​ខ្លះ​ដែរ។ យ៉ាងណាមិញ ក្នុង​ជំនួប​ជើង​ទី​ពីរ​នៅ​យប់​នេះ​លោក Simeone បាន​​បង្ហើប​ថា លោក​នឹង​មិន​ចាប់ដៃ​ក្រោយ​ការ​ប្រកួត​ឡើយ ដោយ​សារ​មូលហេតុ​​ទាំង​នេះ។

និយាយ​ក្នុង​សន្និសីទកាសែត​មុន​ប្រកួត​លោក Simeone លើក​ឡើង​ថា លោក​មិន​ចូលចិត្ត​ស្វាគមន៍​គ្នា​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ឡើយ ព្រោះ​វា​គឺ​ជា​អារម្មណ៍​​របស់​ភាគី​ទាំង​ពីរ​​ក្នុង​ចិត្ត​ផ្សេង​គ្នា។ លោក​ដឹង​​នៅ​ចក្រភព​អង់គ្លេស​វា​គឺ​ជា​ទម្លាក់ ប៉ុន្តែ​លោក​មិន​ចង់​​ធ្វើ​វា​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី