• 2021-10-27 13:27:05
  • បាល់ទាត់

Pogba ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ ខ្លួន​លែង​ខ្វាយ​ខ្វល់​នឹង​ Ole ហើយ​ឈប់​ពិភាក្សា​រឿង​បន្ត​កុងត្រា​

  • 2021-10-27 13:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba បាន​ធ្វើ​ការ​បដិសេធ​ និង​ច្រាន​ចោល​នៅ​ថ្ងៃ​នេះ​នូវ​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​ថា​ គេ​លែង​ខ្វាយ​ខ្វល់​នឹង​លោក​ Ole Gunner Solksjaer អ្នកចាត់​ការ​ក្លឹប​ Manchester United ហើយ​ឈប់​ពិភាក្សា​រឿង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ ក្រោយ​ប្រកួត​ចាញ់​ Liverpool ៥-០ កាល​ពី​ថ្ងៃ​អាទិត្យ​។

Pogba បាន​សរសេរ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ Twitter របស់​ខ្លួន​ផ្ទាល់​អម​ជា​មួយ​រូបភាព​សារព័ត៌មាន​ The Sun ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ថា​ នេះ​ជា​ការ​ចុះ​ផ្សាយ​ព័ត៌មាន​បោកប្រាស់​ដ៏​ធំ​បំផុត​ ដើម្បី​ទទួល​បាន​ភាព​ល្បី​ល្បាញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ទាក់​ទង​នឹង​រឿង​កុងត្រា​ Pogba នឹង​បញ្ចប់​​ជា​មួយ​ Man Utd ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​ ខណៈ​ដែរ​រឿង​ត​កុងត្រា​ថ្មី​ឬ​ក៏​យ៉ាង​ណា​នោះ​មិន​បាន​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ​ នេះ​បើ​យោង​តាម​សម្ដី​របស់​ Mino Raiola ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​បម្រើ​រូប​នេះ​ផ្ទាល់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់