• 2021-10-25 13:17:19
  • បាល់ទាត់

Ole នៅ​តែ​មាន​អ្នក​គាំទ្រ​ សុំ​ស៊ីញេ​ និង​ថត​រូប​ជា​មួយ​ ទោះ​ដឹក​នាំ​ ចាញ់​ Liverpool ៥-០

  • 2021-10-25 13:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​ប្រទះ​ឃើញ​នៅ​ក្នុង​វីដេអូ​មួយ​ បង្ហោះ​ដោយ​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ទិដ្ឋភាព​កាល​ពី​ម្សិលមិញ​ក្រោយ​ចាញ់​Liverpool ៥-០ នៅ​តែ​មាន​អ្នកគាំទ្រ​ជា​ច្រើន​រង់​ចាំ​ស៊ីញេ និង​ថតរូប​ជា​មួយ​អ្នកចាត់​ការ​រូប​នេះ​។

បើ​មើល​តាម​វីដេអូ​មួយ​នេះ​ ទោះ​ជា​ចាញ់​ការ​ប្រកួត​យ៉ាង​បាក់​មុខ​ក្ដី​ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចាំ​ទទួល​ស្វាគមន៍​លោក​ Solskajer ម្ល៉ោះ​ហើយ​អ្នក​ចាត់​ការ​ក្លឹប​រូប​នេះ​ ក៏​បាន​ទៅ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​គាំទ្រ​ទាំង​នោះ​ ដោយ​បាន​ស៊ីញេ​លើ​មួក​ លើ​អាវ​ ព្រម​ទាំង​ថត​រូប​ជា​មួយ​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​ម្សិលមិញ​នេះ​ក៏​មាន​អ្នក​គាំទ្រ​ Man Utd ជា​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ខ្លាំង​ផង​ដែរ​ ដោយ​បាន​ចាក​ចេញ​ពី​ទីលាន​ប្រកួត​តែម្ដង​នៅ​កំឡុង​នាទី​ទី​៦០ ក្រោយ​ Liverpool ស៊ី​៥-០។​

អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម​នេះ​ជា​ច្រើន​ក៏​ដូច​ជា​អ្នក​វិភាគ​មួយ​ចំនួន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ឲ្យ​ Solskjaer ចាក​ចេញ​ពី​តំណែង​អ្នក​ចាត់​ការ​ផង​ដែរ​ ក្រោយ​ចាញ់​ប្រកួត​ធ្ងន់ធ្ងរ​បែប​នេះ​៕

ខាង​ក្រោម​នេះជា​វីដេអូបង្ហោះ​ដោយ​ Sky Sports៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់