• 2021-10-21 08:27:34
  • បាល់ទាត់

ផ្គាប់​ចិត្ត​គ្មាន​ទាស់ ​ជា​កត្ដា​ធ្វើ​ឱ្យ Icardi ​តាម​លួង​ប្រពន្ធ​រហូត​ត្រូវ​គ្នា​វិញ​

  • 2021-10-21 08:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រី​ស្អាត Wanda Nara ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ ​ខ្សែ​ប្រយុទ្ធ Mauro Icardi ​ក្រោយ​ពី​នាង​រក​ឃើញ​ថា​កីឡាករ​លេង​នៅ​ក្លឹប PSG ​រូប​នេះ​បាន​លួច​ទៅ​ទាក់ទង​ជាមួយ​ស្រី​ខាង​ក្រៅ។

​ក្រោយ​ពី​ដឹង​ថា​ប្រពន្ធ​ចង់​លែង​ខ្លួន​នេះ​ហើយ Icardi ​មិន​ខ្វល់​អ្វី​ទាំង​អស់ ​ក្រៅ​ពី​តាម​លួង​ប្រពន្ធ​ដើម្បី​បាន​ត្រូវ​គ្នា​វិញ ​ដោយ​ចោល​ទាំង​ការ​ហ្វឹកហាត់​និង​ការ​ប្រកួត​នៅ UEFA Champions League ​របស់​ក្លឹប PSG ​ក៏​ដោយ។ ​រហូត​ដល់​ម្សិលមិញ​នេះ មាន​ដំណឹង​ថា​ពួកគេ​ទាំង​ពីរ​បាន​ត្រូវ​ចិត្ត​គ្នា​វិញ​ទៅ​ហើយ។

​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ខាង​លើ​នេះ ​មិន​អាច​ចោល​គ្នា​បាន​ឡើយ ​ក៏​ព្រោះ​ថា Wanda ​ជា​នារី​ម្នាក់​ដែល​ពូកែ​ផ្គាប់​ចិត្ត​ប្ដី​ខ្លាំង​ណាស់។ ​ស្រី​ស្អាត​ចេះ​ច្រើន​ជំនាញ​រូប​នេះ ​តែងតែ​ងើប​ធ្វើ​ម្ហូប​ឱ្យ​គូ​ស្នេហ៍​ជា​រៀងរាល់​ថ្ងៃ ជាមួយ​សាំវិច​សាច់​គោ ​និង​មាន​បង្អែម​លាង​មាត់​ថែម​ទៀត។ ​ដោយ​នាង​អះអាង​ថា​ការ​ញ៉ាំ​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ប្ដី​ខ្លាំង​ទាំង​លើ​ទីលាន​និង​លើ​គ្រែ​ផង។

ប្រភព​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា Wanda ​នេះ​ទៀត​សោត​តែងតែ​ជួយ​ដោះ​ទុក្ខ​ស្វាមី​ជា​រៀង​រាល់​យប់ ​ដោយ​ក្បាច់ Or*l S**។ ដោយ​មាន​អ្នក​ជិតស្និទ្ធ​ខ្លះ​ថា ​ដៃ​គូ​ស្នេហា​១​គូ​នេះ ​ពេល​ខ្លះ​១​ថ្ងៃ​អាច​ដល់​១២​ដង​ក៏​មាន​ដែរ៕

ប្រភព៖ The Sun អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់