• 2021-10-04 09:05:07
  • បាល់ទាត់

MPL KH ​រដូវ​កាល​ទី​១​ចប់​ដោយ​ជោគជ័យ ​ក្រុម SeeYouSoon ​ជា​ម្ចាស់​ជើង​ឯក

  • 2021-10-04 09:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​MPL KH Season 1 ​ជា​ព្រឹត្តិការណ៍​ប្រកួត​​​កីឡា​អេឡិចត្រូនិក​លក្ខណៈ​លីគ​អាជីព​លំដាប់​អន្តរជាតិ​លើ​ទឹក​ដី​កម្ពុជា​សម្រាប់​វិញ្ញាសា ​ Mobile Legends: Bang Bang បាន​បញ្ចប់​ការ​ប្រកួតលើស​ពី​ការ​រំពឹង​ទុក បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ហើយ​ក្រុម SeeYouSoon បានក្លាយ​ជា​ជើង​ឯក ​ជាមួយ​ប្រាក់​រង្វាន់ ១៥ ០០០​ដុល្លារ​។

មុន​ឈាន​ចូល​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​តុលានេះ ជើង​ឯក​ MPL KH រដូវ​កាល​ទី​១​ដែល​នាំ​មក​ជូន​ដោយ​​ MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda បាន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រកួត​​តាំង​ពី​ថ្ងៃ​ទី​​២៩ ខែ​កក្កដា និង​ប្រកួត​ជម្រុះពី​ថ្ងៃ​ទី​៨ ដល់ ដល់ថ្ងៃ​ទី​១៥ ខែ​សីហា​។

បន្ទាប់​មក​ការ​ប្រកួត​​វគ្គសន្សំ​ពិន្ទុ Regular ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​ ក្រុម​ខ្លាំងទាំង​​៨​​បាន​ប៉ះ​គ្នា​ទាំង​អស់ និងពិត​ជា​ស្វិត​ស្វាញ​បំផុត​ ហើយ​ក៏​ទទួល​បានចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ។ បន្ទាប់​ពី​​ក្រុម​នីមួយ​ៗ​​បាន​ធ្វើ​ការ​ប្រកួត​​៧​លើក​ដូច​គ្នា ក្រុម​ខ្លាំង​៦​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ឡើង​ទៅ​វគ្គ Playoffs ហើយ​ក្រុម​២​បាន​ធ្លាក់​ចេញ។

រឹត​តែ​អស្ចារ្យ​ទៀត​នោះ ការ​ប្រកួត​វគ្គ Playoff ពិត​ជា​តឹង​តែង​ខ្លាំងដោយ​សារ​វគ្គ​នេះ​​ក្រុម​​ម​​ឈ្នះ​​ក៏​មិន​ប្រាកដ​ថា​បាន​ឡើង​វគ្គ​បន្ត ហើយ​ក្រុម​ចាញ់​ក៏​មិន​ទាន់​អស់​ឱកាស​។ ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​​២​​ទៅ​៣​ប្រកួត​ទៀត​ទើប​រក​ឃើញ​ក្រុម​៤​ក្រុម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ទី​បំផុត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រពិត​ជា​កក្រើក​ខ្លាំង​មែន​ទែន ក្រុម SeeYouSoon បាន​យក​ឈ្នះ​ក្រុម__DG Quantum ទាំង​ប្រផុត​ប្រផើយ​​​ក្នុង​​លទ្ធផលបច្ចេកទេស​ ៣-២ ដើម្បី​គ្រង​ជើង​ឯក​ MPL KH រដូវ​កាល​ទី​១​ដ៏​អស្ចារ្យ។

ព្រឹត្តិការណ៍ MPL KH បាន​កៀរគរ​អ្នក​ចូល​រួម​តាមរយៈ​បណ្តាញ​សង្គម Tiktok ចូល​លេង​រហូតដល់​ជាង​៤.២​លាន និងអ្នក​ចូល​រួម​ជាង​៤០០០​នាក់។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​​ព្រឹត្តិការណ៍​ប្រកួត​នេះមាន​សកម្មភាព​ខ្លាំង​ក្លា និង​ជោគជ័យ​ខ្លាំង​នោះ​គឺ​អ្នក​ទស្សនិកជន​ទស្សនា​ការ​ប្រកួត​រាប់​ម៉ឺន​នាក់តាម​រយៈ​​បណ្តាញ​សង្គម ។

ក្រុម​នីមួយ​ៗ​ទទួល​បាន​រង្វាន់​ដូច​ខាង​ក្រុម

  • ក្រុម​ជើង​ឯក៖ SeeYouSoon ទទួល​ពាន​ជើង​ឯក​មួយ មេដាយ​មាស និង​ប្រាក់​រង្វាន់ ១៥០០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ​២៖ DG Quantum ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៧០០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ៣​៖​ Impunity KH ទទួល​បាន​មេ​ដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់ ៣៨០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ​៤៖ Burn Gaming ទទួល​បាន​ប្រាក់​រង្វាន់ ១៦០០​ ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៥ស្ទួន៖ NewBlood និង Fennec Esports ទទួល​បានប្រាក់​រង្វាន់ ​១២០០ ​ដុល្លារ​អាមេរិកដូច​គ្នា។ ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ស្មើ​គ្នា។

អត្ថបទ៖ វ៉ាន់ សាក់

មតិយោបល់