• 2021-09-29 07:56:58
  • បាល់ទះ

បាត់មុខច្រើនឆ្នាំអតីតស្មាត់ល្អមួយចប់ ចាន់ សារ៉ន បង្ហាញខ្លួនជាអ្នកប៉ះសេ

  • 2021-09-29 07:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់មុខអស់រយៈពេលជាច្រើនឆ្នាំ អតីតស្មាត់ល្អមួយចប់ទាំងការធ្វើរនាំង ការពារ កាងសេវា និងម៉ាត់ ចាន់ សារ៉ន បានបង្ហាញខ្លួនជាអ្នកប៉ះសេក្នុងក្រុមកោះដាច់។

លោក ចាន់ សារ់ន ពាក់អាវលេខ​២ (រូបភាពVolleyball Challenge 2021)

ការបង្ហាញខ្លួនជាអ្នកប៉ះសេនេះដែរ ដោយសារលោកមានរូបកាយប្រែប្រួលពីស្គមមកធាត់ ពោលគឺលោកមានទម្ងន់៩២គីឡូហើយសព្វថ្ងៃ។ ពីមុនធ្លាប់ជាស្មាត់ធំ ចំណែកឥឡូវប្ដូរមកជាអ្នកប៉ះសេវិញ លោកចាន់ សារ៉ន បាន​លើក​ឡើង​ថាវាហាក់ប្លែក និងតឹងចិត្តខ្លះដែរ។

អតីតកីឡាករក្លឹបក្រសួងការពារជាតិ បានបញ្ជាក់ថា ៖«បាទ! ធា្លប់តែស្មាត់ដល់ពេលមកប៉ះចឹងវាខុសគ្នា កាល​ស្មាត់​នោះ​វា​បាន​លេងបានអីចឹងសប្បាយចិត្តនឹងការលេង លោតវ៉ៃលោតអី ពេញកម្លាំងពេញអីវ៉ៃបានអីបានចឹងសប្បាយចិត្តខ្លាំង ដល់ពេលមកឈរប៉ះសេចឹង ឃើញស្មាត់ប្អូនៗក្រោយគាត់រៀងស្ទើរៗជាងកាលខ្ញុំនៅលេង ខ្ញុំតឹងចិត្តជំនួស»។

អតីតកីឡាករក្លឹបកងពលធំអន្តរាគមន៍លេខ១១ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញវត្តមានជា​អ្នក​ប៉ះសេ​ក្នុងក្រុមបាល់ទះកោះដាច់ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 កាលពីពេលថ្មីៗនេះ។ ការប៉ះសេរបស់លោក បានធ្វើអោយអ្នកស្នេហាវិស័យកីឡាបាល់ទះមួយចំនួនកោតសរសើរថា មានបច្ចេកទេសល្អមិនចាញ់កីឡាករអាជីពឡើយ​។

គួរ​បញ្ជាក់​ថា ២​ប្រកួត​កន្លង​មកក្រុម​របស់​លោក ចាន់ សារ៉ន ចាញ់​ទាំង​ពីរ​ប្រកួត ឈរ​លេខ​រៀង​ទី​៦​បាតតារាង មាន ០ ពិន្ទុ​ក្នុង​ពូល​ A ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ ពួកគេ​នឹង​ត្រូវ​ជួប​ជាមួយ​សមាគមបាល់ទះ​វិសាខាវេលាម៉ោង ២រសៀលត​ទៅ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់