• 2021-09-15 08:01:23
  • បាល់ទាត់

Liverpool យប់​នេះ​ត្រូវ​បានគេ​ទាយ​ថា មាន​ភាគ​រយ​ឈ្នះ​​ AC រហូត​ដល់​ទៅ​…

  • 2021-09-15 08:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​បាល់ទាត់​ហង្ស​ក្រហម Liverpool នឹង​បើក​ទ្វា​ផ្ទះ Anfield ​របស់​ខ្លួន​ដើម្បី​ទទួល​ក្រុម​ខ្លាំង​របស់​អ៊ីតាលី AC Milan ក្នុង​ជំនួប​សន្សំ​ពិន្ទុ​​ពូល​ B នៃ​ព្រឹត្តិការណ៍ UEFA Champions League យប់​នេះ​វេលា​ម៉ោង​២:០​០​នាទី​រំលង​អាត្រាធ្រ។ ក្នុង​​ជំនួប​នេះ​ត្រូវ​​បាន​ UEFA ​បង្ហាញ​ទិន្នន័យ​​នៃ​ការ​ទាយ​ថា ម្ចាស់​ផ្ទះ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ដល់​ទៅ​៧៦​​%។

ព័ត៌មាន​អំពី​កីឡាករ​៖​

ម្ចាស់​ផ្ទះ Liverpool ​នឹង​អវត្តមាន Roberto Firmino, Neco Williams និង Harvey Elliott ដោយ​សារ​របួស​ ខណៈ​ដែល AC Milan នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ ធZlatan Ibrahimovic ដោយ​សារ​របួស​ដែល​បាន​កើត​ឡើង​កាល​ជួយ​ក្រុម​យក​ឈ្នះ​ទៅ​លើ Lazio កាល​ពី​ចុង​សប្ដាហ៍។

​​​​ប្រវត្តិប៉ះ​គ្នា​៖

​​​​​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​២​លើក​ក្នុង​កា​រ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ UCL ទាំង​ពីរ​លើក​ក្នុង​នោះ Liverpool បាន​ឈ្នះ​ AC Milan នៅ​ឆ្នាំ​២០០៥ ដោយ​បាល់​ប៉ះណាល់​ទី​ក្រោយ​ពេល​ស្មើ​គ្នា​៣-៣។ ក្រោយ​មក​នៅ​​នៅ​ឆ្នាំ​២០០៧ AC សងសឹក​បាន​សម្រេច​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​ ដែល​ពេល​នោះ​ AC Milan យក​ឈ្នះ​ ២-១។

​ការ​ទស្សន៍ទាយ

ការ​ទោះទាយ​នោះ​ត្រូវ​បាន​ UEFA បង្ហាញ​ថា ក្រុម​ទាំង​ម្ចាស់​ផ្ទះ Liverpool នឹង​ឈ្នះ​មាន​៧៦​% ស្មើ​គ្នា​មាន​១៨​% និង​ AC Milan ឈ្នះ​ការ​​ប្រកួត​នោះ​មាន​ចំនួន​ត្រឹម​ ៦ % តែ​ប៉ុណ្ណោះ​៕​​

ជម្រើស​របស់​ក្រុម​ទាំង​ពីរ​យប់​នេះ​អាច​ជា​៖​

ប្រភព៖ UEFA ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់