• 2021-08-26 13:03:25
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​៥រូប​ដែល Real Madrid ចំណាយ​លុយ​ច្រើន​បំផុត​ទិញ​យក​ ក្នុង​ប្រវត្តិសាស្ត្រ​

  • 2021-08-26 13:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​៥រូប​ ដែល​ក្លឹប​ Real Madrid ធ្លាប់​បាន​ចំណាយ​លុយ​ច្រើន​បំផុត​ទិញ​យក​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​មួយ​នេះ បើ​យោង​តាម​ការចុះផ្សាយរបស់ Marca​៖

៥. James Rodriguez៖

ខ្សែ​បម្រើ​ Everton រូប​នេះ​ធ្លាប់​ត្រូវ​បាន​លោក​ Perez ពេញ​ចិត្ត​នឹង​សមត្ថភាព​ ដោយ​ចំណាយ​លុយ​ទិញ​យក​ពី​ក្លឹប​ Monaco ក្នុង​តម្លៃ​ជាង​ ៩០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​ ក្រោយ​កីឡាករ​នេះ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ក្នុង​ប្រកួត​ World Cup ឆ្នាំ​២០១៤។

៤. លោក​ Zinedine Zidane៖

អតីត​ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ Real Madrid ទិញ​យក​ពី​ក្លឹប​ Juventus កាល​ពី​ឆ្នាំ​២០០១ ក្នុង​តម្លៃ​ជាង​ ៩២​លាន​ដុល្លារ​ ក្រោយ​មក​កីឡាករ​នេះ​ក៏​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​ Champions League នៅ​ឆ្នាំ​២០០២​ និង​ឈ្នះ​ពាន​ដទៃ​ទៀត​ផង​ដែរ​។

៣. Cristiano Ronaldo៖

ខ្សែ​ប្រយុទ្ធ​ Juventus រូប​នេះ​ត្រូវ​បាន​ប្រធាន​ក្លឹប​ខាង​លើ​លោក​ Perez ​ទិញ​យក​ពី​ Manchester United កាល​ពី​ឆ្នាំ​២០០៩ ក្នុង​តម្លៃ​ជាង​ ១១២​លាន​ដុល្លារ​។

២. Gareth Bale៖

ខ្សែ​ប្រយុទ្ធ​ Bale រូប​នេះ​ត្រូវ​បាន​លោក​ប្រធាន​ក្លឹប​ខាង​លើ​នេះ​ទិញ​យក​ពី​ Spurs ក្នុង​តម្លៃ​ជាង​ ១១៩​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១៣។

១. Eden Hazard៖

ខ្សែ​ប្រយុទ្ធ​ Hazard ត្រូវ​បាន​ Real ទិញ​យក​ពី Chelsea មក​កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ជាង​ ១៣៦​លាន​ដុល្លារ​។

យ៉ាង​ណា​ក្ដី​តម្លៃ​ខ្លួន​កីឡាករ​ ដែល​ក្លឹប​ Real Madrid ចំណាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នឹង​ត្រូវ​បាន​បំបែក​ប្រសិន​បើ​ក្លឹប​នេះ​អាច​​ចំណាយ​លុយ​ជាង​ ១៨៨លាន​ដុល្លារ​ក្នុង​ការ​ទិញ​យក​ Mbappe ពី​ក្លឹប​ PSG ៕​

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី