• 2021-06-06 04:59:51
  • បាល់ទាត់

Courtois៖ រដូវ​កាល​ក្រោយ Hazard នឹងបន្ត​នៅ Real ១០០%

  • 2021-06-06 04:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois បានលើកឡើងថា Eden Hazard នឹងបន្តនៅ Real Madrid រដូវកាលក្រោយ ១០០% មិនទៅណាឡើយ។

ពីររដូវកាលជាមួយ Real Madrid អតីតខ្សែប្រយុទ្ធ Chelsea ហាក់គ្មាន​បាន​ផ្លែផ្កាអ្វីសោះដោយសារបញ្ហារបួស។ យ៉ាងណាមិត្តរួមក្រុមនិងរួមជាតិ Courtois បានគាំទ្រឱ្យ Hazard បន្ត​នៅក្រុមអធិរាជសបន្តទៀត។

ក្នុងបទសម្ភាសន៍ជាមួយ Le Soir អ្នកចាំទីវ័យ២៩ឆ្នាំបានប្រាប់ថា ៖«ខ្ញុំច្បាស់១០០%ថាគាត់នឹងនៅបន្ត។ គាត់មិនចង់ផ្លាស់ទៅណាទេ។ មានតែសារព័ត៌មាន Madrid ប៉ុណ្ណោះ ដែលសរសេរពីការចង់ចាកចេញ។ គាត់ចង់បន្តលេងដោយគ្មានរបួស និងឈ្នះពាន»។

អ្នកចាំទីដដែល​បានបន្ថែមថា ៖«នៅ Real Madrid គ្មានការរិះគន់សោះ សម្រាប់អ្នកណាម្នាក់។ Gareth Bale ត្រូវបានគេរិះគន់ ប៉ុន្តែគាត់ឈ្នះ Champoins League ហើយរកបានពីរគ្រាប់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Kyiv។ យើងទាំងអស់គ្នាដឹងថានៅ Madrid មានសម្ពាធនិងការរិះគន់ពីសារព័ត៌មាននិងអ្នកគាំទ្រ តែ Eden អាចទ្រាំបាន។ ខ្ញុំស្គាល់គាត់ច្បាស់ ទើបហ៊ាននិយាយបែបនេះ។ គាត់នៅតែអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង។ គាត់នៅតែចង់ក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Madrid និងឈ្នះពាន»។

តាមសម្ដីរបស់ Courtois ខ្សែប្រយុទ្ធ Hazard រីករាយនឹងការមកដល់របស់គ្រូបង្គោលថ្មី Carlo Ancelotti ហើយ​វត្តមានរបស់គ្រូបង្គោល​សញ្ជាតិ​អ៊ីតាលី នឹងមានឥទ្ធិពលលើ Hazard៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់