- 2021-05-17 07:48:14
- បាល់ទាត់
ជឿអត់? កូនស្រី Pep ថាទំនាក់ទំនងជាមួយ Alli គ្រាន់ជាមិត្តប៉ុណ្ណោះ
- 2021-05-17 07:48:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់? កូនស្រី Pep ថាទំនាក់ទំនងជាមួយ Alli គ្រាន់ជាមិត្តប៉ុណ្ណោះ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុននេះ គេបានប្រទះឃើញកូនស្រីរបស់លោក Pep ឈ្មោះថា Maria បានថើបគ្នាជាមួយកីឡាករ Dele Alli នៅបារមួយកន្លែងក្នុងទីក្រុងឡុង។
ដំណឹងមួយនេះពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ Maria វ័យ២០ឆ្នាំជាកូនស្រីច្បងរបស់លោក Pep នោះ កម្រចេញបង្ហាញមុខខ្លាំងណាស់ជាមួយឪពុក ប៉ុន្តែបែរជាមានវត្តមានជាមួយបុរសម្នាក់ដែលកីឡាកររបស់ក្រុម Spurs ទៅវិញ។ រូបភាពឱបថើបគ្នានេះ បានធ្វើឱ្យមានមតិជាច្រើនអះអាងថាពួកគេស៊ីជម្រៅទៅហើយ ទើបហ៊ានធ្វើបែបនេះនៅតាមទីសាធារណៈ។
យ៉ាងណាមិញ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថាអ្នកទាំងពីរនេះទើបស្គាល់គ្នាកាលពីខែមុនប៉ុណ្ណោះ។ ដោយឡែក Maria បានបញ្ជាក់ទៀតថាទំនាក់ទំនងរបស់នាង និង Alli ដែលទើបបែកសង្សារថ្មីៗនោះ គឺគ្រាន់តែជាមិត្តយល់ចិត្តប៉ុណ្ណោះ មិនមានអ្វីលើសនេះឡើយ៕