- 2021-05-12 13:18:11
- បាល់ទាត់
សោកស្ដាយ! Van Dijk ប្រកាសមិនចូលលេង Euro ជាមួយជម្រើសជាតិហុល្លង់ទេ!
- 2021-05-12 13:18:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ! Van Dijk ប្រកាសមិនចូលលេង Euro ជាមួយជម្រើសជាតិហុល្លង់ទេ!
ចន្លោះមិនឃើញ
ខ្សែការពារ Liverpool កីឡាករ Virgil Van Dijk បានប្រកាសថា ខ្លួនមិនចូលលេងក្នុងព្រឹត្តិការណ៍ Euro ជាមួយនឹងក្រុមជម្រើសជាតិហុល្លង់ទេ ដោយនៅសម្រាកព្យាបាលរបួសឲ្យជាសិន។
កីឡាករហុល្លង់រូបនេះបានរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដោយកាលនោះគេបានប៉ះទង្គិចជាមួយអ្នកចាំទីក្លឹប Everton ដែលធ្វើឲ្យគេនៅក្រៅទីលានបាល់ទាត់សរុប ១៨ខែ ទើបព្យាបាលរបួសជា។
និយាយប្រាប់គេហទំព័រផ្លូវការ Liverpool កាលពីពេលថ្មីៗនេះកីឡាកររូបនេះបានលើកឡើងថា៖ " ជាមួយនឹងរឿងរ៉ាវគ្រប់យ៉ាង ដែលបានកើតឡើង ខ្ញុំគិតថា ជម្រើសមិនទៅលេង Euro ជាមួយហុល្លង់ជាជម្រើសមួយដ៏ល្អ។ ខ្ញុំយកពេលនេះ ដើម្បីរៀនដើរតិចតួចឡើងវិញ ក្រោយពីរបួស។ ប្រសិនបើប៉ងចង់លេងនៅប្រកួតដើមរដូវកាលក្រោយ មើលទៅវាអាចទៅរួច " ។
យ៉ាងណាមិញ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបន្ត៖ " ជម្រើសដ៏ល្អបំផុតនោះគឺ នៅសម្រាកព្យាបាលរបួសឲ្យពេញ ១៨ខែ " ។
កន្លងមក លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានលើកឡើងថា លោកមិនចង់ឲ្យ Van Dijk ប្រញាប់ចូលលេងវិញទេ ដោយហេតុថា នេះជាអាជីពនៅ Liverpool ជាអាជីពរយៈពេលវែងរបស់ Van Dijk៕