• 2021-04-21 00:25:46
  • ព័ត៌មាន

សម្ពាធគ្រប់ជ្រុង ​ពេល​នេះ​ក្លឹប​ធំ​ទាំង​៦​នៅ​អង់គ្លេស ​ដក​ខ្លួន​ពី Super League ​វិញ​ហើយ​

  • 2021-04-21 00:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​យក្ស​ទាំង​៦​នៅ​អង់គ្លេស ​បាន​សម្រេ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ European Super League ​វិញ​ហើយ ​បន្ទាប់​ពី​រក​សម្ពាធ​ពី​អ្នក​គាំទ្រ​ផង ​កីឡាករ​ផង ​និង​រដ្ឋាភិបាល​អង់គ្លេស។

​Liverpool, Manchester United , Manchester City , Chelsea , Arsenal ​និង​ Tottenham ​បាន​ចូល​ជា​សមាជិក​ក្របខណ្ឌ​ថ្មី​មួយ​នៅ​អឺរ៉ុប European Super League ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ ​ដំណឹង​នៃ​ការ​ប្រកាស​ចូល​រួម​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រតិកម្ម​ខ្លាំង​មែនទែន ពី​សំណាក់​អ្នក​គាំទ្រាំ ​កីឡាករ ​និង​រដ្ឋាភិបាល​អង់គ្លេស​ផង​ដែរ។ ​ដោយសារ​តែ​រង​សម្ពាធ​គ្រប់​ជ្រុង​នេះ​ហើយ ទើប​បាន​ជា​ពេល​នេះ​ក្លឹប Top6 ​របស់ Premier League ​បាន​សម្រេច​ចាកចេញ​វិញ​ទៅ​ហើយ។

​ការ​ដក​ខ្លួន​របស់​ក្លឹប​ធំ​ៗ​ទាំង​៦​នេះ ​ទំនង​ជា​មាន​របត់​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់ Super League ​។ ​ស្រប​ពេល​ក្លឹប​បច្ចុប្បន្ន​នៅ​សល់​តែ៦ ក្នុង​ប្រទេស​អេស្ប៉ាញ ​និង​អ៊ីតាលី​ប៉ុណ្ណោះ៕​

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់