• 2021-04-16 03:13:14
  • បាល់ទាត់

Valverde៖ អ្នក​គាំទ្រ Liverpool ​គប់​កញ្ចក់​ឡាន កាន់​តែ​ធ្វើ​ឱ្យ Real ​មាន​កម្លាំង​លេង​

  • 2021-04-16 03:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Valverde ​របស់​ក្រុម Real Madrid ​អះអាង​ថា​អ្នក​គាំទ្រ Liverpool ​គប់​បែក​កញ្ចក់​ឡាន​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម​របស់​គេ​មាន​កម្លាំង​ចិត្ត​លេង​បន្ថែម​ទៀត។

​ការ​ប្រកួត​ជើង​ទី​២​រវាង​ក្រុម Liverpool ​និង Real Madrid ​កន្លង​ទៅ​នេះ ​មាន​រឿង​ហេតុ​មិន​ល្អ​កើត​ឡើង ដោយ​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម​បាន​កប់​កញ្ចក់​ឡាន​រប់ស​ក្រុម​អធិរាជ ​អំឡុង​ពេល​ធ្វើ​ដំណើរ​មក Anfield ​។ ​ជា​រឿង​ល្អ ​គ្រាន់​តែ​បែក​កញ្ចក់​ខាង​ក្រៅ​១​ជាន់​ប៉ុណ្ណោះ ​មិន​បណ្ដាល​ឱ្យ​មាន​កីឡាករ​របួស​អ្វី​នោះ​ទេ។ ​ការ​ធ្វើ​បែប ​ទំនង​ជា​អ្នក​គាំទ្រ Liverpool ​ចង់​បំភ័យ​លើ​ក្រុម​កីឡាករ Real Madrid ​ហើយ។

​យ៉ាងណាមិញ ​សម្រាប់ Valverde ​វិញ ​បាន​អះអាង​ថា​ការ​ធ្វើ​បែប​នេះ ​មិន​បាន​ឱ្យ​ក្រុម Real Madrid ​ភ័យ ឬ​លេង​មិន​ល្អ​អ្វី​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​លេង​លើស​ដើម។ ​រូបគេ​រស់​នៅ​អាមេរិក​ខាង​ត្បូង ​ដូច្នេះ​រឿង​គប់​ឬ​បង្ក​ហិង្សា​មុន​ប្រកួត ជា​រឿង​ធម្មតា​ទៅ​ហើយ។

​យុវជន​ឆ្នើម​របស់ Real Madrid ​បាន​បន្ដ​ថា​៖ “វា​គ្មាន​អ្វី​ទេ ខ្ញុំ​មក​ពី Penarol ​វា​ជា​រឿង​ធម្មតា​ហើយ​នៅ​ទី​នោះ វា​គ្មាន​អ្វី​ប៉ះ​ពាល់​អារម្មណ៍​ឡើយ។ ​វា​មាន​តែ​ធ្វើ​ឱ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​លេង​ថែម​ទៀត”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់