- 2021-03-25 02:58:53
- បាល់ទាត់
Suarez អាចនឹងត្រឡប់មកកាន់ Liverpool វិញ ប្រសិនបើលក្ខខណ្ឌនេះកើតឡើង
- 2021-03-25 02:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez អាចនឹងត្រឡប់មកកាន់ Liverpool វិញ ប្រសិនបើលក្ខខណ្ឌនេះកើតឡើង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Luis Suarez អាចនឹងត្រឡប់មកកាន់ Anfield វិញ ប្រសិនបើ Mo Salah ចាកចេញនៅរដូវក្ដៅនេះ។
កីឡាករសញ្ជាតិអ៊ុយរុយហ្គាយធ្លាប់លេចធ្លោខ្លាំងនៅ Liverpool មុនពេលទៅចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៤។ គេត្រូវបានបោះបង់ដោយ Barcelona កាលពីបញ្ចប់រដូវកាលមុន ហើយក៏សម្រេចចិត្តទៅចូលរួមជាមួយ Atletico Madrid។
ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំនឹងមិនបន្តនៅ Atletico ទៀតទេ ប្រសិនបើ Salah ចេញពី Liverpool ក្នុងតម្លៃផ្ទេរទឹកប្រាក់មហាសាល។ យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes ថា ហង្សក្រហមនឹងទទួលស្វាគមន៍ជានិច្ចសម្រាប់អតីតខ្សែប្រយុទ្ធរបស់ខ្លួន។
ក្រោយត្រូវបោះបង់ដោយ Barca តារាជើងស៊ុត Suarez នៅតែបង្ហាញទម្រង់លេងល្អដដែលដោយរកបាន១៩គ្រាប់ សម្រាប់ការបង្ហាញខ្លួន២៥ប្រកួតជួយ Atletico នាំមុខកំពូលតារាង La Liga៕