- 2021-02-26 03:01:16
- បាល់ទាត់
សោកសៅ Alisson មិនអាចទៅចូលរួមបុណ្យសពឪពុកដោយសារមូលហេតុមួយនេះ
- 2021-02-26 03:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកសៅ Alisson មិនអាចទៅចូលរួមបុណ្យសពឪពុកដោយសារមូលហេតុមួយនេះ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ Liverpool កីឡាករ Alisson Becker បានព្យាយាមរកវិធីដើម្បីហោះទៅកាន់ប្រទេសប្រេស៊ីលដើម្បីចូលរួមកាន់ទុក្ខសពឪពុក ប៉ុន្តែមិនមានវិធីអាចចេញបានឡើយបានត្រឹមសោកសៅម្នាក់ឯងនៅអង់គ្លេស។
លោក Jose Agostinho Becker វ័យ៥៧ឆ្នាំបានលង់ទឹកស្លាប់កាលពីថ្ងៃពុធនៅទំនប់មួយកន្លែងក្នុងតំបន់ Lavras do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល។ សពរបស់ Becker ត្រូវបានរកឃើញនៅពាក់កណ្ដាលយប់ដោយមិត្តភ័ក្ដិរបស់លោកម្នាក់។
បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ Alisson ដែលតែងតែទូរសព្ទនិយាយជាមួយឪពុករាល់ថ្ងៃ បានកំណត់ត្រូវហោះទៅប្រេស៊ីល។ តែបើតាមប្រភពមួយបញ្ជាក់ថា Alisson បានធ្វើគ្រប់យ៉ាងដើម្បីរកវិធីអាចហោះបានទៅប្រទេសកំណើត។ ប៉ុន្តែដោយសារការបន្តឹងនៃច្បាប់ការពារកូវីដ១៩ បូករួមប្រពន្ធកំពុងមានផ្ទៃពោះ២៨សប្ដាហ៍ទៀត ទើបធ្វើឲ្យ Alisson សម្រេចមិនចេញពីអង់គ្លេស៕