• 2021-02-23 03:58:05
  • បាល់ទាត់

Carragher ថា អវត្តមាន Van Dijk មិន​អាច​ប្រើ​ជា​លេស​នៃ​ការ​ចាញ់​របស់ Liverpool ឡើយ

  • 2021-02-23 03:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Carragher បាន​រិះគន់​​ចំពោះ​លទ្ធផល​លេង​របស់​អតីត​ក្រុម​របស់​លោក Liverpool សម្រាប់​ការ​បរាជ័យ​ក្នុង​ផ្ទះ និង​លើក​ឡើង​ថា ក្រុម​មិន​អាច​យក​​អវត្តមាន​របស់ Virgil van Dijk ធ្វើ​ជា​លេស​បាន​ឡើយ។

ហង្ស​ក្រហម​មិន​ចាញ់​នៅ Anfield ក្នុង​ពាន Premier League ចាប់​តាំង​ពី​បរាជ័យ​​ចុងក្រោយ​ដោយ​សារ Crystal Palace កាល​ពី​ខែ មេសា ឆ្នាំ ២០១៧។ យ៉ាងណាក្ដី បន្ទាប់​ពី​ចូល​ឆ្នាំ​២០២១ ក្រុម​លោក Jurgen Klopp បាន​ចាញ់​ក្នុង​​ដី​៤​ប្រកួត​ជាប់​គ្នា​ដោយ​សារ Burnley, Brighton, Manchester City និង Everton។

សម្រាប់​ការ​ចាញ់ Evertonកាល​ពី​ថ្ងៃ​សៅរ៍ គេ​ឃើញ​ថា​ Liverpool បាន​ចាញ់​ក្នុង​ការប្រកួត Merseyside Derby ក្នុង​ដី​ខ្លួន​ឯង​ជា​លើក​ដំបូង​ចាប់តាំង​ពី​ឆ្នាំ​១៩៩៩។ ហើយ​​ក៏​ជា​ការ​ចាញ់​៤​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ​ជា​លើក​ដំបូង​ផង​ដែរ ចាប​តាំង​ពី​ឆ្នាំ​១៩២៣។

និយាយ​ក្នុង​កម្មវិធី​មួយ​លោក Carragher បាន​លើក​ឡើង​ថា បញ្ហា​របស់ Liverpool រួម​មាន​អវត្តមាន​ខ្សែ​ការពារ​កណ្ដាល និង​ខ្សែ​បម្រើ​ការពារ។ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា ពួក​គេ​មិន​អាច​ឈ្នះ​ការ​ប្រកួត​ក្នុង​ផ្ទះ​ទល់​នឹង Everton, Brighton, Burnley និង West Brom ឡើយ។ មិន​​អាច​ឈ្នះ​៦​ប្រកួត​ក្នុង​ផ្ទះ ពិត​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

ក្រុម​ត្រូវ​តែ​រក​វិធី​​ដើម្បី​ទទួល​ជ័យជម្នះ​វិញ។ លោក​មិន​ចង់​ប្រើ​ការ​អវត្តមាន​របស់ Van Dijk ជា​លេស​សម្រាប់​ការ​ចាញ់​ឡើយ ព្រោះ Liverpool ​​ចាប់​ផ្ដើម​ការ​ប្រកួត​ទល់ Everton ជាមួយ​កីឡាករ​១០​នាក់​ដែល​ឈ្នះ Champions League៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់