• 2021-01-28 11:08:49
  • បាល់ទាត់

ចង់​មួយ​ខែ​នៅ​ ២០២១​ហើយ Liverpool មិន​ទាន់​រក​បាន​មួយ​គ្រាប់​ទេ​នៅ Premier League

  • 2021-01-28 11:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​មួយ​ខែ​ទៅ​ហើយ​នៅ​ក្នុង​ ២០២១ ក្លឹប Liverpool មិន​ទាន់​រក​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League។

ហង្ស​ក្រហម​ចូល​ឆ្នាំ​ថ្មី​នេះ​លេង​បាន ៣ប្រកួត នៅ​លីគ​កំពូល​អង់គ្លេស ដោយ​ក្នុង​នោះ​ចាញ់ ២ និង​ស្មើ ១។

ចំណោម​ចាញ់ ២ប្រកួត​នោះ​គឺ​សុទ្ធ​តែ​ចាញ់ ១-០ ដោយ​ចាញ់ Southampton នៅ​ថ្ងៃ​ទី៥ ខែ​មករា និង​ចាញ់ Burnley នៅ​ថ្ងៃ​ ២២។ រី​ឯ​ស្មើ​វិញ​គឺ ០-០ នឹង​ក្លឹប​បិសាច​ក្រហម Manchester United។

ជើងឯក​ឆ្នាំ២០២០ Liverpool ពេល​នេះ​កំពុង​តែ​ឈរ​​លេខ ៥ ដោយ​លេង ១៩ប្រកួត ហើយ​មាន ៣៤ពិន្ទុ​ក្នុង​ដៃ ដោយ​ឃ្លាត ៧ពិន្ទុ​ពី​កំពូល​តារាង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់