• 2021-01-24 06:12:31
  • បាល់ទាត់

ហេតុ​អ្វី ​បាន​ជា Bruno ចេញ​មុខ​ការពារ​ក្រុម Liverpool ​ទៅ​វិញ ​មុន​ប៉ះ​គ្នា​យប់​នេះ​?

  • 2021-01-24 06:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នៅ​ម៉ោង​១២​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​។

​ក្រុម​ទាំង​ពីរ​នេះ​ដែរ ទើប​តែ​ប៉ះ​គ្នា​ហើយ​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​ពេល​កន្លង​ទៅ ​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល ​០-០ ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​សម្រាប់​ក្រុម Liverpool ​វិញ ​ទម្រង់​លេង​របស់​ពួកគេ​ហាក់​ដូចជា​មិន​ល្អ​សោះ ដោយ​៤​ប្រកួត​នៅ​លីគ​កន្លង​មក​នេះ ​មិន​ទាន់​ស្គាល់​ឈ្នះ​ឡើយ ​ហើយ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ទៅ​ហើយ។ ស្រប​ពេល Man Utd ​វិញ ​កំពុង​ឈរ​នៅ​កំពូល​តារាង​លីគ​ផង​ដែរ។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ខ្សែ​បម្រើ Bruno ​របស់​បិសាច​ក្រហម ​ជឿ​ថា​បញ្ហា​របស់ Liverpool ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។ ​ពួកគេ​នៅ​តែ​ជា​ក្រុម​ខ្លាំង​មួយ​ដដែល ​ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ឱ្យ​ក្រុម​បិសាច​ក្រហម​គ្រប់​ពេល។ ​ដូច្នេះ​ហើយ ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ​បើ​ទោះ​ជា​ក្រុម​នេះ​លេង​មិន​ល្អ​ទើប​តែ​ប៉ុន្មាន​ប្រកួត​នេះ​ក៏​ដោយ។ អ្នក​ដែល​កំពុង​តែ​រិះគន់​លោក Klopp ​គឺ​កំពុង​គិត​ខុស​ពី​ក្រុម Liverpool ​ច្បាស់​ណាស់ ព្រោះ​ពួកគេ​នៅ​តែ​ស្ថិត​កម្រិត​កំពូល​ដដែល៕

អត្ថបទ៖ វិធាវី

មតិយោបល់