- 2021-01-22 02:59:08
- បាល់ទាត់
Liverpool លេងជាង៤០០នាទី ឱកាសទាត់៦១ជើង តែគ្មានរកបានមួយគ្រាប់សោះ
- 2021-01-22 02:59:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool លេងជាង៤០០នាទី ឱកាសទាត់៦១ជើង តែគ្មានរកបានមួយគ្រាប់សោះ
ចន្លោះមិនឃើញ
Liverpool បានបរាជ័យជាលើកដំបូងក្នុងដីខ្លួនឯងរយៈពេលជិត៤ឆ្នាំនៅក្នុងលីគ បន្ទាប់ពី Burley យកឈ្នះ ១-០។
Liverpool មួយរយៈចុងក្រោយហាក់មិនកាក់កបសោះនៅក្នុងលីគ ៤ប្រកួតចុងក្រោយមិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយទេ និងមិនទាត់ចូលសូម្បីមួយគ្រាប់។ សម្រាប់ការបរាជ័យយប់មិញនេះក្រុមលោក Jurgen Klopp បន្តឈរលេខ៤ក្នុងតារាងពិន្ទុ គម្លាតពីគូប្រជែង Manchester United ដែលកំពុងឈរលេខមួយ៦ពិន្ទុ។
នេះជាលើកដំបូងក្នុងរយៈពេល២១ឆ្នាំ ដែល Liverpool លេង៤ប្រកួតក្នុងលីគរកមិនបានមួយគ្រាប់សោះ។ គិតតាមស្ថិតិសម្រាប់៤ប្រកួតនេះហង្សក្រហមលេងបានជាង៤០០នាទី ឱកាសទាត់៦១ជើង និងទាត់ចំទី១៤ជើង៕