- 2021-01-22 02:42:14
- បាល់ទាត់
មើលវីដេអូ Klopp ដេញឈ្លោះជាមួយគ្រូ Burnley ដល់ផ្លូវក្រោមដី ព្រោះរឿងនេះ
- 2021-01-22 02:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូ Klopp ដេញឈ្លោះជាមួយគ្រូ Burnley ដល់ផ្លូវក្រោមដី ព្រោះរឿងនេះ
ចន្លោះមិនឃើញ
លោក Jurgen Klopp បានជជែកតឹងសរសៃកជាមួយលោក Sean Dyche ក្រោយពីចប់តង់ទី១នៃការប្រកួតរវាងក្រុម Liverpool ជាមួយ Burnley នៅយប់មិញនេះ។
រឿងកើតឡើងនេះ បណ្ដាលមកពីកីឡាករ Ashley Barnes បានប៉ះទង្គិចគ្នាជាមួយកីឡាករ Fabinho រហូតដល់ចប់តង់ទី១នោះ មានការឈ្លោះប្រកែកគ្នារវាងកីឡាករក្រុមទាំងពីរថែមទៀតផង។ មិនត្រឹមតែមានការប៉ះទង្គិចក្នុងទីលានទេ អ្នកចាត់ការក្រុមទាំងពីរ Klopp និង Sean ក៏បានប៉ះសម្ដីគ្នាធ្ងន់ៗផងដែរ ដោយកាន់ជើងកីឡាករក្រុមរៀងខ្លួន។ រហូតដល់ Sean ដើរចូលក្នុងផ្លូវក្រោមដីទៅហើយ ក៏លោក Klopp ប្រកែកគ្នាយ៉ាងតឹងសរសៃកទៀតដែរ។
រំលឹកថាប្រកួតនៅយប់មិញនេះ ក្រុម Burnley បានបញ្ចប់កំណត់ត្រាមិនចាញ់៦៨ប្រកួតក្នុងដីរបស់ក្រុម Liverpool ទៅហើយ ដោយយកឈ្នះក្នុងលទ្ធផល ១-០។ មួយវិញទៀត បរាជ័យនេះ ក៏បានធ្វើឱ្យក្រុម Liverpool ចាញ់ពិន្ទុក្រុមលេខ១ Man Utd ដល់៦ពិន្ទុទៅហើយដែរ៕