• 2021-01-18 01:37:21
  • បាល់ទាត់

ស្ងាត់ៗ Man City លប​ឡើង​មក​​លេខ​២​បាត់ ឯ Liverpool ធ្លាក់​ដល់​លេខ​៤

  • 2021-01-18 01:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ហក់​ឡើង​មក​កាន់​លេខ​២​នៃ​តារាង​ពិន្ទុ​ Premier League ហើយ​ បន្ទាប់​ពី​បាន​យក​ឈ្នះ Cystal Palace ៤-០ កាល​ពី​យប់​មិញ។

ខ្សែ​ការពារ John Stones អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​នាទី​២៦​និង​៦៨។ សម្រាប់​ពីរ​គ្រាប់​ផ្សេង​ទៀត​រក​បាន​ដោយ​ខ្សែ​បម្រើ Ilkay Gundogan និង Raheem Sterling។ តាម​ស្ថិតិ​នៃ​ការ​ប្រកួត City បាន​គ្រប់គ្រង​ការ​ប្រកួត​ដល់​ទៅ​៧២​%​ឯណោះ។

ជ័យជម្នះ​នេះ​បាន​ជួយ​ក្រុម​លោក​ Pep Guardiola ឡើង​មក​កាន់​លេខ​២​នៃ​តារាង​ពិន្ទុ​ ក្រោម​ក្រុម​ Manchester United ២​ពិន្ទុ។ Liverpool វិញ​ បច្ចុប្បន្ន​បាន​ធ្លាក់​មក​កាន់​លេខ​៤​ហើយ បន្ទាប់​ពី​លេង​ស្មើ​គ្នា ០-០ ជាមួយ​ក្រុម​កំពូល​តារាង Man Utd កាល​ពី​យប់​មិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់