- 2020-11-23 02:45:07
- បាល់ទាត់
បង្ហាញជិតបានដឹងច្បាស់ Firmino ស៊ុតខ្វះតែ១សង់ទីម៉ែត្រទៀតចូលទី
- 2020-11-23 02:45:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញជិតបានដឹងច្បាស់ Firmino ស៊ុតខ្វះតែ១សង់ទីម៉ែត្រទៀតចូលទី
ចន្លោះមិនឃើញ
បច្ចេកវិទ្យា Goal Line បានបដិសេធគ្រាប់បាល់មួយគ្រាប់របស់ Roberto Firmino ក្នុងការប្រកួតរវាង Liverpool និង Leicester City កាលពីម្សិលមិញ ដោយសំអាងថា គ្រាប់នោះខ្វះ១សង់ទីម៉ែត្រទៀតបានឆ្លងខ្សែ។
ក្នុងការប្រកួតកីឡាករសញ្ជាតិប្រេស៊ីលបានព្យាយាមទាត់សំដៅទីនៅនាទី៧៧ ប៉ុន្តែបាល់នោះបានទៅបុកបង្គោលទីឡងមកវិញ។ បន្ទាប់មកខ្សែការពារ Leicester បានខំទាត់ផ្ដាច់តែមិនដាច់ មកដល់ជើងរបស់ Sadio Mane ទាត់មួយជើងទៀតត្រូវអ្នកចាំទីជួយបាន។
តាមរយៈវីដេអូបច្ចេកវិទ្យាបានបង្ហាញថា ការទាត់ជើងដំបូងរបស់ Firmino នៅសល់តែ១សង់ទីម៉ែត្រទៀតប៉ុណ្ណោះបាល់នឹងឆ្លងផុតខ្សែទី។ យ៉ាងណា ត្បិតខកខានឱកាសនេះ Firmino នៅតែអាចរកគ្រាប់បាល់បានដដែលនៅនាទី៨៦ ដែលជាគ្រាប់ទី៣របស់ Liverpool។
បញ្ចប់ការប្រកួតហង្សក្រហមបានយកឈ្នះ Leicester ៣-០ ឈរលេខ២ក្នុងតារាងពិន្ទុ Premier League មាន២០ពិន្ទុស្មើគ្នាជាមួយ Spurs ដែលនៅកំពូលតារាង៕