• 2020-11-23 01:57:23
  • បាល់ទាត់

Liverpool ​ឈ្នះ​ប្រកួត​សំខាន់ ​ហើយ​ក៏​របួស​កីឡាករ​សំខាន់​ម្នាក់​ទៀត​ដែរ

  • 2020-11-23 01:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​​បើ​ទោះ​ជា​មាន​កីឡាករ​របួស​ច្រើន​នាក់​ក្ដី ប៉ុន្តែ​ក្រុម Liverpool ​នៅ​តែ​រក្សា​កំណត់ត្រា​ល្អ​របស់​ខ្លួន​នៅ​ទឹក​ដី Anfield ​បាន​ដដែល។ ​ដោយ​៣​គ្រាប់​នៅ​យប់មិញ​នេះ​សម្រេច​បាន​សំណាក់​ខ្សែ​ប្រយុទ្ធ Jota ​១​គ្រាប់ ​Firmino ​១​គ្រាប់ ​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Evans ​១​គ្រាប់​ទៀត។ ​លទ្ធផល​ទទួល​បាន​៣​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ Liverpool ​ឡើង​ដល់​លេខ​២​ហើយ ​ដោយ​មាន​២០​ពិន្ទុ ឆ្លង​កាត់​៩​ប្រកួត។

​ត្បិត​តែ​លេង​ល្អ​យ៉ាង​នេះ​មែន ​ប៉ុន្តែ​ក្រុម​របស់​លោក Klopp ​ក៏​នឹង​មាន​បញ្ហា​កីឡាករ​របួស​បន្ថែម​ទៀត​ដែរ។ ​ខ្សែ​បម្រើ​ Naby Keita ​នៅ​យប់មិញ​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ ​ក្រោយ​ពី​មាន​បញ្ហា​សរសៃ​ពួរ។ គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ​កីឡាករ​រូប​នេះ​ទំនង​ជា​អវត្តមាន​ប៉ុន្មាន​ប្រកួត​នោះ។ ​វា​នឹង​ក្លាយ​ជា​ក្ដី​កង្វល់​មួយ​បន្ថែម​ទៀត​សម្រាប់​លោក Klopp ​ត្បិត​អី​កីឡាករ​របួស​ក្នុង​ក្រុម​ច្រើន​មែនទែន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់