- 2020-10-22 12:23:50
- បាល់ទាត់
Everton ពិតជាចូលរួមសោកស្ដាយ ចំពោះរបួសដែលកើតលើ Van Dijik
- 2020-10-22 12:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Everton ពិតជាចូលរួមសោកស្ដាយ ចំពោះរបួសដែលកើតលើ Van Dijik
ចន្លោះមិនឃើញ
លោក Carlo Ancelotti អ្នកចាត់ការក្លឹប Everton បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកពិតជាចូលរួមសោកស្ដាយចំពោះខ្សែការពារ Liverpool កីឡាករ Van Dijik ដែលមានរបួសសរសៃជើងបែបនេះ។
លោកបាននិយាយថា៖" ក្លឹបរបស់យើងពិតជាចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះ Dijik ដែលមានរបួសបែបនេះ។ ម្នាក់ៗនៅនេះសុទ្ធសង្ឃឹមថា គេនឹងអាចជាឆាប់ៗ" ។
លោកបានបន្តថា៖" អ្នកខ្លះឃើញពួកខ្ញុំធ្វើអញ្ចឹងគិតថា ពួកខ្ញុំឌឺដង Dijik។ តែពួកយើងធ្វើនេះពិតជាមិនមានបំណងអញ្ចឹងទេ មានតែ Dijik ទេដឹងច្បាស់ជាងគេពីរឿងនេះ" ។
គួរបញ្ជាក់ផងដែរថា Dijik មានរបួសសរសៃជើងបន្ទាប់ពីប្រទាញប្រទង់នឹងអ្នកចាំទីរបស់ Everton កាលពីប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យគេមិនអាចចូលរួមការប្រកួតរហូតដល់ខែមេសា ឆ្នាំ២០២១ខាងមុខ៕