• 2020-10-22 03:17:07
  • បាល់ទាត់

Zidane ថា Real Madrid លេង​គ្មាន​​ទំនុក​ចិត្ត ទើប​ចាញ់ Shakhtar

  • 2020-10-22 03:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​ចំណាយ​ពេល​ជាង​មួយ​ម៉ោង​ក្នុង​សន្និសីទកាសែត​ បន្ទាប់​ពី​ក្រុម​របស់​លោក​លេង​ចាញ់ Shakhtar Donetsk ៣-២ និង​​និយាយ​ថា ក្រុម​លេង​ខ្វះ​ទំនុក​ចិត្ត។

ក្រុម​ម្ចាស់​ជើង​ឯក Champions League ១៣​សម័យ​​បាន​លេង​ដោយ​អវត្តមាន​កីឡាករ​របួស​ Eden Hazard និង​លោក Zidane បាន​ដាក់ Karim Benzema ជា​កីឡាករ​បម្រុង។ យ៉ាងណា​ក្រុម​មួយ​នេះ​ក៏​នៅ​សល់​កីឡាករ​លំដាប់​ៗ​ជា​ច្រើន​នាក់​ដាក់​ឲ្យ​លេង​ផង​ដែរ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​និយាយ​ថា ក្រុម​លេង​ខ្វះ​ទំនុក​ចិត្ត​​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ប្រកួត។ នៅ​វគ្គ​ទី​មួយ​លោក​​មិន​បាន​ឃើញ​ក្រុម​ដែល​លោក​ចង់​បាន​​ឃើញ​នោះ​ទេ ហើយ​នេះ​ជា​កំហុស​របស់​លោក។

“ខ្ញុំ​​ត្រូវ​តែ​រក​ដំណោះស្រាយ​​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​យើង​ខ្លាំង​ត្រឡប់​មក​វិញ និង​ទទួល​បាន​ជ័យ​ជម្នះ”។ Zidane បន្ថែម។ Real Madrid ត្រូវ​មាន​ភារកិច្ច​​​លេង​ទល់​នឹង Barcelona នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នា​​កីឡដ្ឋាន Nou Camp។ Real ទើប​តែ​ចាញ់​ក្រុម​ឡើង​មក​ថ្មី Cadiz កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់