• 2020-10-18 01:25:26
  • បាល់ទាត់

Liverpool ​កំពុង​តវ៉ា​២​ចំណុច ​រឿង​ស្មើ Everton ​យប់មិញ​

  • 2020-10-18 01:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​ហាក់​មិន​អស់​ចិត្ត​រឿង​ប្រកួត​ជាមួយ​ក្រុម Everton ​នៅ​យប់មិញ​នេះ​នោះ​ទេ ​ដោយ​ពួកគេ​អះអាង​ថា VAR ​យប់មិញ ​ដូចជា​ខុស​បច្ចេកទេស​ហើយ​។

​ជំនួប Merseyside ​យប់មិញ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ​ក្រោយ​ពី VAR ​បាន​លុប​មួយ​គ្រាប់​ចុង​ម៉ោង​របស់​ក្រុម Liverpool ​ចោល។ ​ការ​បញ្ជាក់​ថា​បាល់​១​គ្រាប់​ដែល​ចូល​នោះ គឺ​កើត​ចេញ​ពី Offside ​របស់ Mane ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​ហាក់​មិន​អស់​ចិត្ត​ឡើយ។

​ពួកគេ​បាន​ទាមទារ​ឱ្យ​មាន​ការ​បញ្ជាក់​២​ចំណុច​ឡើង​វិញ​ក្នុង​ការ​ប្រកួត​នេះ។ ទី​១ ​គឺ​កំហុស​របស់ Pickford ​លើ Van Dijk ​យ៉ាង​ច្បាស់​ក្រឡែត ប៉ុន្តែ VAR ​បែរ​ជា​មិន​ពិន័យ​លើ​អ្នក​ចាំទី Everton ​ទៅ​វិញ ខណៈ​ដែល​ខ្សែ​ការពារ Van Dijk ​បាន​រង​របួស​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ។ ​ចំណុច​ទី​២ ​គឺ​១​គ្រាប់​ចុង​ម៉ោង ដែល​រំសាយ​វិញ ក្រោយ​ពី​ចោទ​ថា Mane ​មាន​ជំហរ Off-side ​៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់