• 2020-10-12 02:57:20
  • បាល់ទាត់

រក​ឃើញ​កីឡាករ​ទី​៤​របស់ Liverpool ឆ្លង​​មេរោគ Covid-19

  • 2020-10-12 02:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Naby Keita ត្រូវ​បាន​រាយការណ៍​បាន​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា​នៅ​ឯ​ជំរំ​ហ្វឹកហាត់​​ជម្រើស​ជាតិ​​ហ្គីណេ មុន​ការ​ប្រកួត​មិត្តភាព​របស់​ពួក​គេ​​ជាមួយ​ហ្គាំបៀ។

ជាមួយ Keita ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Lokomotiv Moscow កីឡាករ Francois Kamano និង​មិត្ត​រួម​ជាតិ​៣​នាក់​សុទ្ធ​តែ​ឆ្លង​មេរោគ​ Covid-19។ តាម​សារព័ត៌មាន​​របស់​ហ្គីណេ កីឡាករ​ទាំង​៥​បាន​តេស្ដ​នៅ​​ថ្ងៃ​ច័ន្ទ​កាល​ពី​សប្ដាហ៍​មុន ហើយ​លទ្ធផល​បាន​ចេញ​នៅ​ថ្ងៃ​សុក្រ។ ពេល​នេះ​ពួក​គេ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ។

Keita បាន​ក្លាយ​​ជា​កីឡាករ​ Liverpool ទី​៤​បាន​ឆ្លង​មេរោគ Covid-19 បន្ទាប់​ពី Thiago Alcantara, Sadio Mane និង Xherdan Shaqiri។ បញ្ហា​កីឡាករ​ឆ្លង​​ជំងឺ​បែប​នេះ​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​របស់​ហង្សក្រហម​ជា​ខ្លាំង ព្រោះ​​ពួក​គេ​ទាំង​នោះ​សុទ្ធ​តែ​ជា​កីឡាករ​​សំខាន់​លេង​ជម្រើស​ដំបូង៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់