• 2020-10-06 13:34:41
  • ព័ត៌មាន

Chelsea និង Man City ចាយ​យ៉ាង​សន្ធឹក​នៅ​ឆ្នាំ​នេះ ខណៈ​ក្លឹប​ភាគ​ច្រើន​សន្សំសំចៃ

  • 2020-10-06 13:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រដូវកាល​ឆ្នាំ​ ២០១៩/២០​កន្លង​ទៅ​នេះ​ក្លឹប​ Chelsea និង​ក្លឹប​ Manchester City បាន​ចំណាយ​លុយ​រយ​លាន​ដុល្លារ​លើស​រដូវកាល​មុន​ ក្នុង​ការ​ទិញ​យក​កីឡាករ​ ខណៈ​ក្លឹប​ដទៃ​ជា​ច្រើន​ទៀត​ធ្វើ​ការ​បន្ថយ​ និង​សន្សំសំចៃ​ការ​ចាយ​វាយ​ក្នុង​កំឡុង​ពេល​វិបត្តិ​កូវីដ-១៩ នៅ​តែ​បន្ត​។

ក្លឹប​ Chelsea បាន​ចំណាយ​លុយ​សរុប​ជាង​ ៣០០​លាន​ដុល្លារ​ក្នុង​ការ​ទិញ​យក​កីឡាករ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​បម្រើ​ Kai Havertz ខ្សែ​ប្រយុទ្ធ​​ Timo Werner ​និង​ខ្សែ​ការពារ​ Ben Chilwell ជា​ដើម​ខណៈ​រដូវកាល​មុន​ក្លឹប​នេះ​ចំណាយ​លុយ​សរុប​ត្រឹម​ ៥១​លាន​ដុល្លារ​ប៉ុណ្ណោះ​។

រីឯ​ក្លឹប​ Manchester City វិញ​បាន​ចំណាយ​ទឹក​ប្រាក់​សរុប​ជាង​ ១៨៤​លាន​ដុល្លារ​ក្នុង​ការ​ទិញ​យក​កីឡាករ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​ការពារ​ Ruben Dias និង​ខ្សែ​ការពារ​ Nathan Ake ជា​ដើម​ខណៈ​រដូវកាល​មុន​ក្លឹប​នេះ​ចំណាយ​ប្រាក់​សរុប​ត្រឹម​ ១៧១​លាន​ដុល្លារ​។

យ៉ាង​ណា​មិញ​ ចំពោះ​ក្លឹប​ភាគ​ច្រើន​ដូច​ជា​ក្លឹប​ Tottenham Hotspur ក្លឹប​ Manchester United ក្លឹប​ Arsenal និង​ក្លឹប​ជា​ច្រើន​ទៀត​បន្ថយ​ការ​ចាយ​វាយ​ និង​សន្សំ​សំចៃ​ដោយ​មិន​ហ៊ាន​ចាយ​លុយ​ដល់​រាប់​រយ​លាន​ដុល្លារ​ដូច​ក្លឹប​ទាំង​ពីរ​ខាង​លើ​ឡើយ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់