• 2020-10-02 11:57:46
  • ព័ត៌មាន

ខ្សែ​ប្រយុទ្ធ​ Liverpool វ័យ​ក្មេង​មួយ​រូប​បាន​ចាកចេញ​ពី​ក្លឹប​ ជាមួយ​នឹង​លក្ខខ័ណ្ឌ​ពិសេស​មួយ​ចំនួន

  • 2020-10-02 11:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ និង​ក្លឹប Liverpool កីឡាករ​ Rhian Brewsterលេចឮ​ថា​ប្រុង​ទៅ​លេង​នៅ​ក្លឹប Sheffield United ដែល​ជា​ក្លឹប​កម្រិត​មធ្យម​នា​ក្របខ័ណ្ឌ Premier League នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports។

សារព័ត៌មាន​របស់​អង់គ្លេស​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា Brewster នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ថ្ងៃ​នេះ​ (ម៉ោង​នៅ​អង់គ្លេស)។

ការ​ផ្ទេរ​កីឡាករ​នេះ​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​ពិសេស​ ២គឺ​ ១-ប្រសិន​បើ​ Sheffield United លក់​កីឡាករ​រូប​នេះ​ទៅ​ឲ្យ​ក្លឹប​ផ្សេង​ នោះ​ Liverpool នឹង​ទទួល​បាន​ផល​ប្រយោជន៍ ១៥%។ ២- Liverpool នៅ​តែ​រក្សា​សិទ្ធិ​ក្នុង​ទិញ​កីឡាករ​កើត​ឆ្នាំ២០០០ រូប​នេះ​វិញ ដែល​សិទ្ធិ​នេះ​មាន​រយៈពេល ៣ឆ្នាំ។

សូម​បញ្ជាក់​ផង​ដែរ​ថា Brewster ទើប​តែ​ត្រលប់​ពី​ក្លឹប Swansea City វិញ​ ដែល​កីឡាករ​រូប​នេះ​បាន​លេង​ខ្ចី​ជើង​ក្នុង​រយៈពេល ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់