• 2020-10-01 11:12:39
  • បាល់ទាត់

Courtois យល់​ថា Hazard កំពុង​តែ Sad បន្តិច​ហើយ

  • 2020-10-01 11:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប​ Real Madrid កីឡាករ​ Thibaut Courtois បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ Eden Hazard នឹង​ត្រលប់​មក​លេង​ជា​មួយ​គេ​វិញ​ឆាប់ៗ​។

Courtois បាន​និយាយ​ថា​៖" Hazard ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ទេ​។ គេ​ហ្វឹក​ហាត់​អី​បាន​ល្អ​ណាស់​ តែ​ចៃដន្យ​អី​គេ​មាន​របួស​ឈឺ​សាច់​ដុំ​ជើង​ហ្នឹង​។ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​អាច​មក​វិញ​ឆាប់​ៗ​ជា​មួយ​ពួក​យើង​។ "

អ្នក​ចាំទី​រូប​នេះ​បាន​បន្ត​ថា​៖" ឥឡូវ​នេះ​គេ​មក​វិញ​ហើយ​ គ្រាន់​តែ​ហ្វឹក​ហាត់​អី​ខ្លាំងៗ​ដូច​មុន​អន់​ទាន់​បាន​ តែ​គេ​មក​ជាប់​លាប់​ណាស់​។ អញ្ចឹង​មាន​តែ​​រង់​ចាំ​មើល​ទាំង​អស់​គ្នា​សិន​ទេ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Hazard មាន​បញ្ហា​សាច់​ដុំ​ជើង​តាំង​ពី​ថ្ងៃ​ទី១-២៨ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​មក ដែល​ធ្វើ​ឲ្យ​គេ​អាក​ខាន​ការ​ប្រកួត​ជា​មួយ​ Real ចំនួន​ ៣​ប្រកួត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់