- 2020-09-29 02:16:24
- បាល់ទាត់
សំណាងណាស់! Mane លេងកែងឈូសលើ Tierney តែមិនបានកាតក្រហម
- 2020-09-29 02:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណាងណាស់! Mane លេងកែងឈូសលើ Tierney តែមិនបានកាតក្រហម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sadio Mane បានក្លាយជាកីឡាករសំខាន់ក្នុងការប្រកួតដែលក្រុម Liverpool យកឈ្នះលើក្រុម Arsenal បានក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។
តែមុននឹងអាចរកគ្រាប់បាល់បានតាមស្មើឱ្យក្រុម Liverpool និងជួយក្រុមរហូតបានជ័យជម្នះនេះ Mane ក៏ទទួលបានសំណាងមួយផងដែរ។ ជាក់ស្ដែង រូបគេអាចគេចផុតពីការទទួលបានកាតក្រហម ក្រោយពីបោះកែង១កែងទៅលើកីឡាករ Kieran Tierney ។ កន្លែងនេះ អាជ្ញាកណ្ដាលមិនបានពិន័យកាតក្រហមនោះទេ ដែលធ្វើឱ្យអ្នកគាំទ្រកាំភ្លើងធំ ភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម។
ចង់ដឹងថា១កែងនេះ ចេតនា សមបានកាតក្រហមឬអត់ ទស្សនាវីដេអូខាងក្រោមនេះ៖