• 2020-09-29 01:38:48
  • បាល់ទាត់

Klopp ​ថា​ឈ្នះ Arsenal មិន​ចម្លែក​ទេ ព្រោះ Liverpool ​លេង​ល្អ​យូរ​ហើយ​

  • 2020-09-29 01:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​មិន​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ៣-១ ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ភ្ញៀវ Arsenal ​ជា​អ្នក​នាំ​មុខ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Lacazette ​នៅ​នាទី​២៥ ​ប៉ុន្តែ​៣​នាទី​បន្ទាប់​មក Mane ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​នៅ​នាទី​៣៤ ​ខ្សែ​ការពារ Robertson ​ក៏​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម Liverpool ​វិញ​មុន​បញ្ចប់​ការ​ប្រកួត​តង់​ទី​១។ ឈាន​ចូល​ដល់​តង់​ទី​២ ​នៅ​នាទី​៨៨ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Diogo Jota ​ក៏​រក​បាន​១​គ្រាប់​ទៀត​ឱ្យ​ក្រុម​ហង្ស​ក្រហម ឈ្នះ Arsenal ​បាន​ក្នុង​លទ្ធផល ៣-១។

​ចប់​ការ​ប្រកួត​ទៅ ​លោក Klopp ​បាន​អះអាង​ថា​ក្រុម​របស់​លោក​លេង​បាន​យ៉ាង​ល្អ​ជា​យូរ​មក​ហើយ ​និង​ត្រូវ​ការ​ពង្រឹង​សមត្ថភាព​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​សម្រាប់​ការពារ​តំណែង​ជើង​ឯក។ ​ត្បិត​តែ​៣​ប្រកួត ឈ្នះ​ទាំង​៣​ប្រកួត​មែន ប៉ុន្តែ​នៅ​សល់​ការ​ប្រកួត​ពិបាក​ៗ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់