• 2020-09-23 13:44:18
  • ព័ត៌មាន

UEFA បាន​ប្រកាស​បេក្ខភាព​ ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវកាល​ហើយ

  • 2020-09-23 13:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ប្រកាស​បេក្ខភាព​ ដែល​អាច​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​ឆ្នាំ២០១៩/២០ នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​នេះ​ផ្ទាល់​។

បេក្ខភាព​ដែល​មាន​អាច​ឈ្នះ​ពាន​ខាង​លើ​មាន​ដូច​ជា​ គ្រូ​បង្គោល​ក្លឹប​ Bayern Munich លោក​ Hansi Flick អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp និង​គ្រូ​បង្គោល​ក្លឹប​ RB Leipzig លោក​ Julian Nagelsmann ។

ការ​ជ្រើស​រើស​បេក្ខភាព​ គឺ​កើត​ចេញពីការ​បោះឆ្នោត​ពី​គ្រូ​បង្វឹក​ ៨០​រូប​មក​ពី​ UEFA Champions League និង​ UEFA Europa League ថែម​ទាំង​អ្នក​កាសែត​ ៥៥​រូប​ ដែល​បាន​មើល​ពី​សមត្ថភាព​ដឹក​នាំ​របស់​បេក្ខជន​នីមួយ​ៗ​ ទាំង​ប្រកួត​នៅ​ក្នុង​ និង​នៅ​ក្រៅ​លីគ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​រដូវ​កាល​ឆ្នាំ​២០១៨/១៩ លោក​ Klopp ជា​អ្នក​ទទួល​បាន​ពាន​គ្រូ​បង្វឹក​ឆ្នើម​ខាង​លើ​នេះ​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម