• 2020-08-28 12:26:56
  • ព័ត៌មាន

Klopp៖ Liverpool ចង់​បាន​ Messi ដែរ​តែ​ពិបាក​រឿង​នេះ

  • 2020-08-28 12:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​​ គ្មាន​ផ្លូវ​ដែល​ក្លឹប​លោក​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នោះ​ទេ​។

លោក​ Klopp បាន​និយាយ​ថា​៖" សួរ​ថា​បើ​ចាប់​អារម្មណ៍​ចង់​បាន​ Messi អត់​? ខ្ញុំ​ប្រាកដ​ជា​ឆ្លើយ​ថា​ចង់​។ គ្មាន​នរណា​មួយ​ថា​ មិន​ចង់​បាន​គេ​មក​នៅ​ក្នុង​ក្រុម​ជា​មួយ​នោះ​ទេ​។ "

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ចំពោះ​ពួក​យើង​គ្មាន​ផ្លូវ​ទេ​ ព្រោះ​ច្បាស់​ណាស់​យើង​គ្មាន​លុយ​ឲ្យ​ថ្លៃ​​ខ្លួន​ និង​​ប្រាក់ខែ​គេ​ទេ​ តែ​យ៉ាង​ណា​គេ​ជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​។ "

ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Messi សុំ​ចាក​ចេញ​ពី​ Barca ហើយ​ក្លឹប​ក៏​យល់​ព្រម​ដោយ​ដាក់​ក្នុង​តម្លៃ​ជាង​ ២៦០​លាន​ដុល្លារ​ក្នុង​ការ​ផ្ទេរ​ចេញ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់