• 2020-07-23 01:56:39
  • បាល់ទាត់

Liverpool បំបាក់​ Chelsea ៥-៣ តែ Man Utd ជា​អ្នក​សប្បាយ​ចិត្ត​ខ្លាំង

  • 2020-07-23 01:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រង​តំណែង​ជើងឯក Liverpool បាន​យក​ឈ្នះ Chelsea ៥-៣ សម្រាប់​សប្ដាហ៍​ទី​៣៧​នៃ​ពាន​រង្វាន់ Premier League ខណៈ​លទ្ធផល​នេះ​ធ្វើ​ឲ្យ Manchester United សប្បាយ​ចិត្ត​ខ្លាំង។

​៥​គ្រាប់​របស់​ហង្សក្រហម​ធ្វើ​បាន​ដោយ​កីឡាករ​ផ្សេង​​ៗគ្នា​ទាំង​អស់​ដូច​ចាំ Naby Keita, Alexander Arnold, Wijnaldum, Roberto Firmino និង Oxlade-Chamberlain។ ចំណែក Olivier Giroud, Tammy Abraham និង Christian Pulisic ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Chelsea។

សម្រាប់​លទ្ធផល​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ Chelsea ធ្លាក់​ទៅ​លេខ​៤។ ស្របពេល​ដែល Man Utd ឡើង​មក​លេខ​៣​វិញ ក្រោយ​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ West Ham កាល​ពី​យប់​មិញ។ ចំណែក​ឯ Leicester City ធ្លាក់​ទៅ​លេខ​៥៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់