• 2020-07-22 13:12:04
  • បាល់ទាត់

Kloppថា​ លើក​ពាន​ PL ពេល​​នេះ​ជា​ពេល​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ Liverpool

  • 2020-07-22 13:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា​ ការ​លើក​ពាន​ Premier League ពេលនេះ​ជា​ពេលដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆាក​ជីវិត​របស់​លោក​ កីឡាករ​ និង​បុគ្គលិក​ ថែម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​របស់​ក្លឹប​លោក​។

លោក​ Klopp បាន​និយាយ​ថា​៖" ខ្ញុំ​បាន​ប្រាប់​ដល់​កីឡាករ​របស់​ខ្ញុំ​រួច​ហើយ​ថា​ នៅ​ក្នុង​សប្ដាហ៍​នេះ​យើង​ត្រៀម​រឿង​ពីរ​។ ទី​មួយ​គឺ​ត្រៀម​តទល់​នឹង​ក្លឹប​ Chelsea ដែល​ពួក​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ទទួល​ជ័យជំនះ​។ "

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" ហើយ​រឿង​បន្ទាប់​ក្នុង​ថ្ងៃ​ពុធ​ដដែល​នេះ​ គឺ​យើង​នឹង​អបអរ​ក្នុង​កម្មវិធី​លើក​ពាន​របស់​យើង​ ដោយ​មាន​ភាព​សប្បាយ​រីករាយ​ជា​ទី​បំផុត​ ព្រោះ​ថា​នេះ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា​ ទាំង​អ្នក​ក្នុង​ក្លឹប​ និង​អ្នកគាំទ្រ​របស់​យើង​ទាំង​អស់​ក្នុង​ពិភពលោក​ យើង​នឹង​​រក្សា​នូវ​ការ​ចងចាំ​ដ៏​ល្អ​នេះ​រហូត​ទៅ​។ "

ការ​លើក​ពាន​ Premier League នេះ​ជា​លើក​ទី​មួយ​ សម្រាប់​ Liverpool បន្ទាប់​ពី​ខកខាន​មិន​បាន​ទទួល​បាន​ពាន​នេះ​ជាង​ ៣០​ឆ្នាំ​កន្លង​មក​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់