• 2020-07-12 04:06:42
  • បាល់ទាត់

កំណត់ត្រាឈ្នះក្នុងដី ១០០% របស់ Liverpool ត្រូវ​បញ្ចប់​ត្រឹមយប់មិញ ដោយសារ Burnley

  • 2020-07-12 04:06:42
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្រុម Burnley បានក្លាយជាក្រុមដំបូង ដែលអាច​រកពិន្ទុ​បាន​ក្នុងដី Anfield របស់ Liverpool រដូវកាលនេះ។ Andrew Robertson បាន​តែត​​ឲ្យក្រុមម្ចាស់ផ្ទះ Liverpool នាំមុខមុននៅនាទី ៣៤ ប៉ុន្តែ​ ​Jay Rodriguez ស៊ុត​​ឲ្យ Burnley តាមស្មើនៅនាទី ៦៩។ លទ្ធផល​ស្មើ ១-១ នេះ បានរក្សា​ដល់ចប់ការប្រកួត។

រូបភាព៖ Liverpool Facebook page

សូមបញ្ជាក់ថា ប្រកួតក្នុងដី ១៧ប្រកួតកន្លងមក Liverpool ឈ្នះ ៣ពិន្ទុ​ពេញរហូត ទើបតែភ្លាត់ស្មើ ១ប្រកួតនេះ​ប៉ុណ្ណោះ។

១ពិន្ទុ​បន្ថែមនេះ ជួយឲ្យ Burnley ឈរ​លេខ ៩​ ក្នុង​តារាង មាន ៥០ពិន្ទុ ខណៈ​ក្រុម​ជើងឯក Liverpool កើនដល់ ៩៣ពិន្ទុ។

លទ្ធផលគូផ្សេងទៀត កាលពីយប់មិញ៖

  • Norwich ០-៤ West Ham

  • Watford ២-១ Newcastle

  • Sheffield ៣-០ Chelsea

  • Brighton ០-៥ Man City

ទស្សនា​វីដេអូហាយឡាយ Liverpool ១-១ Burnley ខាងក្រោមនេះ៖

(វីដេអូពី Channel YouTube Liverpool)

មតិយោបល់