- 2020-07-10 11:45:31
- បាល់ទាត់
Arteta៖ Mourinho នៅតែជាអ្នកចាត់ការលំដាប់ថ្នាក់ ពិភពលោកអញ្ចឹង
- 2020-07-10 11:45:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta៖ Mourinho នៅតែជាអ្នកចាត់ការលំដាប់ថ្នាក់ ពិភពលោកអញ្ចឹង
ចន្លោះមិនឃើញ
លោក Mikel Arteta គ្រូបង្គោលក្លឹប Arsenal បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho នៅតែអ្នកចាត់ការលំដាប់ថ្នាក់ពិភពលោកអញ្ចឹង។
លោក Arteta៖" ពិតណាស់គេនៅតែជាអ្នកចាត់ការលំដាប់ថ្នាក់ពិភពលោកអញ្ចឹង។ ធម្មតាពួកគេ មានឡើង មានចុះប៉ុន្តែជាលទ្ធផល ដូចដែលអ្នកឃើញហើយ តើគេបានធ្វើអ្វីខ្លះចំពោះក្លឹបមួយហ្នឹង។"
គ្រូបង្គោលរូបនេះបន្តថា៖" គេចំណាយកម្លាំងយ៉ាងច្រើនដើម្បីធ្វើឲ្យក្លឹបនេះកាន់តែប្រសើរ។ គេតែងតែធ្វើយ៉ាងម៉េចឲ្យប្រាកដក្នុងចិត្តថា គេអាចឈ្នះរាល់ការប្រកួតបាន។ ធម្មតាស្ថានភាពក្នុងពេលប្រកួតក្រោយៗនេះ វាមានភាពពិបាកនឹងសន្និដ្ឋានច្រើន តែខ្ញុំជឿជាក់ថា គេអាចធ្វើបាន។"
លើសពីនេះ លោក Arteta បានបន្ថែមថា លោក Mourinho តែងតែស្វែងរកផ្លូវធ្វើយ៉ាងណាឲ្យក្លឹបលោកដើរមុខ តែអ្វីក៏ដោយទាមទារពេលវេលា ដើម្បីទទួលបានភាពជោគជ័យ៕