• 2020-07-07 11:00:06
  • ព័ត៌មាន

Mourinho៖ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ពេល​ឃើញ​ Son និង Lloris ប៉ះ​គ្នា

  • 2020-07-07 11:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទល់​នឹង​ក្លឹប Everton កាល​ពី​យប់​មិញ​នេះ​ថា ការ​ប៉ះ​គ្នា​រវាង​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Son Heung-Min និង​អ្នក​ចាំ​ទី​បារាំង Hugo Lloris ជា​រឿង​ល្អ​ណាស់ ដោយសារ​តែ​វា​ជួយ​ធ្វើ​ឲ្យ​ក្រុម​បោះ​ជំហាន​ទៅ​មុខ​។

លោក​បាន​លើកឡើង​ថា៖ " វា​ជា​រឿង​ល្អ​ណាស់! វា​អាច​ជា​លទ្ធផល​មក​ពី​ការ​ប្រជុំ​របស់​យើង។ ខ្ញុំ​បាន​ឲ្យ​ពួក​គេ​ទាមទារ​ច្រើន​ជាង​នេះ ខ្ញុំ​ចង់​ឲ្យ​គេ​ដាក់​សម្ពាធ​លើ​មិត្ត​រួម​ក្រុម ឲ្យ​ខំ​ប្រឹង​ និង​លះបង់​ជួយ​ក្រុម​ទាំង​មូល " ។

លោក​យល់​ថា Son ជា​កីឡាករ​លេង​ជា​ក្រុម​ហើយ តែ​ប្រធាន​ក្រុម​ Lloris គិត​ថា​លេង​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​ទេ ដូច្នេះ​ហើយ​ Son ត្រូវ​តែ​ប្រឹងប្រែង​រក​ផ្លូវ​ផ្សេង​បន្ត​ទៀត។

លោក​បាន​បន្ថែម​ថា៖ " ប៉ះ​គ្នា​អញ្ចឹង​មែន តែ​វា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​មូល សំខាន់​ត្រង់​ថា​យើង​ចេះ​មើល​គ្នា​ទៅ​វិញ ទៅ​មក។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​នៅ​ចប់​​តង់​ទី១​ថា ប្រសិន​បើ​មាន​ប្រតិកម្ម​បែប​នេះ​ទៀត ក្រុម​ទាំង​មូល​នឹង​សាមគ្គី​កាន់​តែ​ខ្លាំង​រហូត​ដល់​ទី​បញ្ចប់ " ។

ទោះ​ជា​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ក៏​ដោយ Spurs នៅ​តែ​រក្សា​លទ្ធផល ១-០ ពី​តង់​ទី១ រហូត​ដល់​បញ្ចប់​ការ​ប្រកួត។ យ៉ាងណាមិញ ក្លឹប​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ៨៕

អាន​បន្ត​៖ Son និង Hugo Lloris ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ក្នុង​ការ​ប្រកួត​របស់ Spurs

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់