• 2020-07-07 02:54:27
  • បាល់ទាត់

Son និង Hugo Lloris ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ក្នុង​ការ​ប្រកួត​របស់ Spurs យប់​មិញ

  • 2020-07-07 02:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Son Heung-min និង​ប្រធាន​ក្រុម Hugo Lloris បាន​ប៉ះ​ទង្គិច​គ្នា អំឡុង​កាល​ប្រកួត Spurs យក​ឈ្នះ Everton ១-០ កាល​ពី​យប់​មិញ។

Lloris បាន​រត់​សំដៅ​ទៅ​កាន់ Son ពេល​កីឡាករ​ដើរ​ចូល​​ច្រក​ចូល​ទីលាន​​ពេល​បញ្ចប់​វគ្គ​ទី​មួយ ដោយ​បាន​រុញច្រាន​គ្នា​និង​ប៉ះ​ពាក្យ​សម្ដី​មួយ​ចំនួន។ ឃើញ​ហេតុការណ៍​បែប​នេះ មិត្ត​រួម​ក្រុម​បាន​ចូល​ទៅ​ជួយ​ឃាត់​បំបែក​អ្នក​ទាំង​ពីរ​ឲ្យ​ចេញ​ពី​គ្នា។

ក្រោយ​បញ្ចប់​ការ​ប្រកួត កីឡាករ​សញ្ជាតិ​បារាំង Lloris បាន​ប្រាប់​ពី​មូលហេតុ​នៃ​រឿង​នេះ​ថា គេ​ខឹង​និង​មិន​សប្បាយ​ចិត្ត​ជាមួយ Son​ ដោយ​សារ​គេ​មិន​បាន​រត់​ចុះ​មក​ជួយ​ការពារ​ក្នុង​​ឱកាស​មួយ​របស់ Richarlison ខ្សែ​ប្រយុទ្ធ​របស់ Everton។ យ៉ាងណា​​អ្វី​ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ​គឺ​ជា​ផ្នែក​ខ្លះ​នៃ​បាល់ទាត់។ ពេល​បញ្ចប់​ការ​ប្រកួត​ពួក​គេ​និយាយ​គ្នា​សប្បាយ​ធម្មតា។

សម្រាប់​ជ័យជម្នះ​នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​២០០​របស់​លោក Mourinho នៅ Premier League ហើយ​លោក​​បាន​ក្លាយ​ជា​អ្នក​ជា​ចាត់​ការ​ទី​៥​ដែល​អាច​ឈាន​ដល់​កំណត់ត្រា​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់