- 2020-07-03 11:07:11
- ព័ត៌មាន
Klopp សរសើរអត្តចរិតកីឡាករ Liverpool ទោះលេងចាញ់ Man City ៤-០ ក៏ដោយ
- 2020-07-03 11:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp សរសើរអត្តចរិតកីឡាករ Liverpool ទោះលេងចាញ់ Man City ៤-០ ក៏ដោយ
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយចប់ការប្រកួតថា អត្តចរិតរបស់កូនក្រុមល្អណាស់ ដោយសារតែពួកគេមិនធ្វើឫកដូចអ្នកឈ្នះពាន Premier League កាលពីសប្ដាហ៍មុន។
លោកបានលើកឡើងថា៖ " ខ្ញុំបានមើលឃើញពីអត្តចរិតដ៏ល្អរបស់កូនក្រុមខ្ញុំ។ ពួកគេមិនធ្វើឫកដូចអ្នកទើបតែក្លាយជាជើងឯកកាលពីអាទិត្យមុនទេ។ ប៉ុណ្ណឹងល្អហើយ " ។
លោកបានបន្តថា៖ " ប្រាកដណាស់ យើងលេងរាងរអាក់រអួលបន្តិច។ ខាង Man City គេលេងរាងរហ័សជាង តែការប្រកួតវាគួរតែ ៥-៣ តែចេញមក ៤-០ យើងក៏ត្រូវតែទទួលយក " ។
បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រោយចាញ់ Man City ៤-០ លោក Klopp ហាក់មានអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មានទេ៕