• 2020-07-02 07:57:11
  • បាល់ទាត់

Aubameyang បំបែក​បាន​​កំណត់ត្រា​​មួយ​របស់ Henry នៅ Arsenal

  • 2020-07-02 07:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បំបែក​បាន​កំណត់ត្រា​មួយ​របស់​វីរបុរស​ Arsenal លោក Thierry Henry ពេល​ដែល​គេ​ទាត់​ចូល​គ្រាប់​បើក​ឆា​ឲ្យ​ក្រុម​ឈ្នះ Norwich City ៤-០ កាល​ពី​យប់​មិញ។

កីឡាករ​សញ្ជាតិ​ហ្គាបុង​បាន​ព្យាយាម​ឆាប​បាល់​ពី​អ្នក​ចាំ​របស់​ Norwich កីឡាករ Time Krul រួច​ទាត់​បញ្ចូល​ទី​ស្រួល​ៗ។ វា​គឺ​ជា​គ្រាប់​បាល់​ទី​៥០​របស់​គេ​​នៅ Premier League សម្រាប់​ Arsenal ក្នុង​ការ​បង្ហាញ​ខ្លួន​​ត្រឹម​៧៥​ប្រកួត ចាប់​តាំង​​ផ្ទេរ​ក្នុង​តម្លៃ​កំណត់ត្រា​៥៦​លាន​ផោន​ពី​ក្រុម Borussia Dortmund នៅ​ឆ្នាំ​២០១៨។

នេះ​ក៏​ជា​ការ​បំបែក​បាន​កំណត់ត្រា​របស់ Henry ក្នុង​ការ​រក​គ្រាប់​បាល់​បាន​៥០​គ្រាប់​លឿន​បំផុត​នៅ Arsenal។​ Henry បាន​ចំណាយ​ពេល​ដល់​៨៣​ប្រកួត​ឯណោះ​ទើប​បាន​៥០​គ្រាប់។ ក្រោយ​ចប់​ការ​ប្រកួត Aubameyang បាន​ប្រាប់​សារព័ត៌មាន​ថា គេ​ពិត​ជា​មោទនភាព​ខ្លាំង​ណាស់។ ក្រុម​ទាំង​មូល​ធ្វើ​ការ​បាន​ល្អ​និង​សម​ទទួល​បាន​ជ័យជម្នះ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់