- 2020-07-01 11:51:07
- បាល់ទាត់
Everton នឹងយកគំរូតាម Liverpool ដើម្បីប្រកួតប្រជែងយកពាន PL
- 2020-07-01 11:51:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Everton នឹងយកគំរូតាម Liverpool ដើម្បីប្រកួតប្រជែងយកពាន PL
ចន្លោះមិនឃើញ
លោក Carlo Ancelotti អ្នកចាត់ការក្លឹប Everton បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកនឹងយកគំរូតាម Liverpool ដើម្បីឲ្យ ឈានមុខនឹងគេដែរនៅក្នុង Prremier League ។
លោក Ancelotti បាននិយាយថា៖" ខ្ញុំសង្ឃឹមថា ក្លឹបរបស់ខ្ញុំអាចនឹងឈានមុខនឹងគេ នឹងឯងដែរនៅក្នុង Premier League នឹងអាចប្រកួតប្រជែងយកពានខាងលើនេះជាមួយនឹងក្លឹប Liverpool ក្លឹប Chelsea និង Spurs ជាដើម នៅពេលអនាគត។"
អ្នកចាត់ការរូបនេះបានបន្តថា៖" ខ្ញុំគិតថា Liverpool ៥ឆ្នាំចុងក្រោយនៅពេលដែល Klopp មកដឹកនាំនេះ ឃើញថាមានសន្ទុះខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ។ អញ្ចឹងហើយខ្ញុំយល់ថា ក្លឹបខ្ញុំនឹងយកគំរូតាមការដឹកនាំរបស់គេនេះហើយ ដើម្បីវិវត្តក្លឹបឲ្យកាន់តែប្រសើរជាងមុន។"
គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលនេះ Everton បានឈរលើចំណាត់ថ្នាក់លេខ ១២ឯណោះក្នុងការប្រកួត Premier League ដោយមានត្រឹម ៤១ពិន្ទុប៉ុណ្ណោះ ខណៈដែរ Liverpool ជាជើងឯកឈ្នះពានមានរហូតទៅដល់ ៨៦ពិន្ទុ៕