• 2020-06-26 13:33:20
  • បាល់ទាត់

Guardiola យល់ថា​ ទឹកចិត្ត​កីឡាករ​ Man City មាន​មិន​ដល់​ Liverpool ទេ​ក្នុង​រដូវ​កាល​នេះ

  • 2020-06-26 13:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Manchester City លោក​ Pep Guardiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ទឹក​ចិត្ត​កីឡាករ​របស់​លោក​ មាន​មិន​ដល់​កីឡាករ​របស់​ក្លឹប​ Liverpool។

លោក​ Pep បាន​និយាយ​ថា​៖" ក្លឹប​របស់​យើង​បាន​ឈ្នះ​ពាន​នានា​ជា​ច្រើន​ដូច​ជា​ពាន​ Premier League ជា​ដើម​ចំនួន​ ៨​ដង​ជាប់ៗ​ក្នុងប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនា​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ប្រហែល​ជា​ពួក​យើង​បាន​ឈ្នះ​ពាន​បាន​ច្រើន​គួរ​សម​ដែរ​ អញ្ចឹង​ហើយ​បាន​ជា​ ទឹក​ចិត្ត​កីឡាករ​របស់​យើង​មិន​សូវ​មាន​ដល់​កីឡាករ​របស់​​ Liverpool ទេ​។ ពួក​គេ​ខិត​ខំ​លេង​ណាស់​ក្នុង​ការ​ប្រកួត​នីមួយ​ៗ​ ធ្វើ​មើល​តែ​ពួក​គេ​លែង​បាន​លេង​ទៀត​អញ្ចឹង​។"

Man City ជា​ក្លឹប​មាន​ពិន្ទុ​ច្រើន​បំផុត​បន្ទាប់​ Liverpool ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ៦៣​ពិន្ទុ​ ខណៈ​ក្លឹប​ Liverpool ជា​អ្នក​ពាន​នេះ​មាន​រហូត​ ៨៦​ពិន្ទុ​ឯណោះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់