• 2020-06-26 12:48:18
  • ព័ត៌មាន

Liverpool ក្លាយ​ជា​ក្លឹប​ ដែល​ឈ្នះ​ Premier League លឿន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2020-06-26 12:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool បាន​ក្លាយ​ជា​ក្លឹប​ ដែល​ឈ្នះ​ពាន​ Premier League លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​លីគ​កំពូល​មួយ​នេះ​។

ក្លឹប​នេះ​បាន​ឈ្នះ​ពាន​ មុន​ការ​បញ្ចប់​រដូវ​កាល​ចំនួន​ ៧ប្រកួត​ឯណោះ​ ជាមួយ​នឹង​ ៨៦​ពិន្ទុ​ក្នុង​ដៃ​ ដោយ​បាន​នាំ​មុខ​​ក្លឹប​​លេខ​ ២ ក្នុង​ពេល​បច្ចុប្បន្ន​ Manchester City ចំនួន​ ២៣​ពិន្ទុ។

Liverpool ឈ្នះ​ពាន​ Premier Leagueក្នុង​រដូវកាល​ឆ្នាំ​២០១៩/២០​នេះ​ ជា​ការ​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ដ៏​បំផុត​ បន្ទាប់​ពី​មិន​ដែល​ទទួល​បាន​ពាន​នេះ​សោះ​ជាង​ ៣០​ឆ្នាំ​កន្លង​ទៅ​នេះ​៕

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹប Manchester City ក៏​ធ្លាប់​ឈ្នះ​អញ្ចឹង​ដែរ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៧/១៨ តែ​ឈ្នះ​ត្រឹម​មុន​ ៥​ប្រកួត​ប៉ុណ្ណោះ​។ រី​ឯ​ក្លឹប​ Manchester United ក៏​ធ្លាប់​ឈ្នះ​មុន​ ៥​ប្រកួត​អញ្ចឹង​ដែរ​ក្នុង​រដូវ​កាល​ឆ្នាំ​២០០០/០១៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់