• 2020-06-25 07:10:48
  • បាល់ទាត់

រឿង​ដូច​គ្នា​២ អ្នក​អាច​មិន​ដឹង​ពី​ខ្សែ​ប្រយុទ្ធ Salah និង Martial យប់មិញ

  • 2020-06-25 07:10:48
  • ចំនួនមតិ 6 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

Mohamed Salah និង Anthony Martial ខ្សែ​ប្រយុទ្ធ​ក្រុម Liverpool និង Manchester United សុទ្ធ​តែ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុម​ពួកគេ​ឈ្នះ​គូបដិបក្ខ Crystal Palace និង Sheff Utd។ ប៉ុន្តែ​មានរឿង​ដូច​គ្នា​២​ ដែល​អ្នក​អាច​នឹង​មិន​ដឹងពីពួកគេ ក្នុងការប្រកួតយប់មិញ។

បើតាមការចុះផ្សាយរបស់ BBC ចំណុច​ដូច​គ្នា​មិន​លម្អៀង​ទី​១​គឺ ​កីឡាករ​ជម្រើស​ជាតិ​បារាំង និង​ជម្រើស​ជាតិ​អេហ្ស៊ីប រក​បាន​គ្រាប់​​បាល់​នៅ​នាទី៤៤​ដូច​គ្នា។ ចំណែក​ចំណុច​ទី​២​គឺ គ្រាប់​នៅ​នាទី​ទី​៤៤ ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ Martial និង Salah នេះ​ដែរ ជា​គ្រាប់​ទី​២​របស់​ក្រុម​បិសាច​ក្រហម Man Utd និង Liverpool។

គួរ​បញ្ជាក់​ថា Anthony Martial ធ្វើ​បាន Hat-trick ឱ្យ United និង​ជា​ Hat-trick ដំបូង​​របស់​គេ​នៅ​លីគ​កំពូល​អង់គ្លេស ហើយ​ក៏​ជា Hat-trick លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​៧​ឆ្នាំ របស់​ក្រុម​បិសាច។ United ឈ្នះ Sheff Utd ៣-០។

ចំណែក Mohamed Salah រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ខណៈបីគ្រាប់ទៀត រកបានដោយខ្សែការពារ Alexander-Arnold លើបាល់ Free-Kick ​នៅនាទី២៣ Fabinho នៅនាទី៥៥ និង Mané នៅនាទី៦៩ ជួយ​ឱ្យ​ហង្ស​ក្រហម​ឈ្នះ Crystal Palace ៤-០៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់