• 2020-06-22 02:13:08
  • បាល់ទាត់

Liverpool ប្រហោង​ពោះ​វិះ​ចាញ់ Everton​ ចុង​ម៉ោង​សំណាង Alisson ជួយ​បាន

  • 2020-06-22 02:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Alisson ទទួល​បាន​ការ​សរសើរ​​ពី​លោក​ Jurgen Klopp សម្រាប់​ការ​ជួយ​ការពារ​គ្រាប់​បាល់​ចុងក្រោយ​ពី​ក្រុម​ Everton ក្នុង​ការ​ប្រកួតMerseyside Derby កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​កំពុង​ដំណើរ​ការ​លទ្ធផល ០-០ ក្នុង​នាទី​៨០ Everton មាន​ឱកាស​មួយ​ធំ​មែនទែន ដោយ​​កីឡាករ Dominic Calvert-Lewin បាន​ព្យាយាម​ប៉ែង​ជើង​ក្រោយ​ តែ​ត្រូវ Alisson ជួយ​បាន។ បន្ទាប់​មក​កីឡាករ Tom Davies បាន​ទាត់​មួយ​ជើង​ទៀត​​ បែរ​ជា​បុក​បង្គោល​ទី​ទៅ​វិញ ធ្វើ​ឲ្យ Liverpool ប្រហោងពោះ។

លទ្ធផល ០-០ បាន​បន្សល់​ដល់​ចប់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ។ ហង្សក្រហម​ពេល​នេះ​ត្រូវ​កា​តែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ធានា​​លើក​ពាន Premier League។ ករណី​មួយ​ទៀត​ពួក​គេ​អាច​ឈ្នះ​ពាន​​បាន​តែ​ម្ដង​​ពេល​លេង​ទល់​នឹង Crystal Palace នៅ​Anfield នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ប្រសិន​បើ Manchester City មិន​អាច​យក​ឈ្នះ​លើ Burnley នៅ Etihad Stadium ថ្ងៃ​ច័ន្ទ​នេះ។

សម្រាប់​មួយ​គូ​ទៀត Chelsea បាន​ប្រកួត​ឈ្នះ Aston Villa ២-១ នៅ​ក្រៅ​ដី។ Christian Pulisic និង Oliveier Giroud ជា​អ្នក​រក​គ្រាប់​ឲ្យ Chelsea ស្របពេល​ដែល​ Villa សម្រេច​ទី​ដោយ​កីឡាករ​ Hortney Hause៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់