- 2020-06-12 04:01:29
- បាល់ទាត់
Wow! អស្ចារ្យណាស់ Van Dijk នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Liverpool
- 2020-06-12 04:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! អស្ចារ្យណាស់ Van Dijk នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Liverpool
ចន្លោះមិនឃើញ
តាមការចុះផ្សាយរបស់ Daily Mail តារាឆ្នើម Virgil van Dijk បានក្លាយជាកីឡាករថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រក្លឹប Liverpool បន្ទាប់ពីរូបគេយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃពលកម្ម ២២០,០០០ ផោនក្នុងមួយសប្ដាហ៍។
ជម្រើសជាតិហុឡង់ដ៍ នឹងបន្តកុងត្រាថ្មីមានតម្លៃ ៥៧លានផោនរយៈពេល៥ឆ្នាំ ពេល Liverpool លើកពាន Premier League ហើយវាជារឿងល្អមួយសម្រាប់ក្រុមហង្សក្រហម ព្រោះកន្លងមកមានលេចឭថាក្លឹបយក្សបារាំង Paris Saint-Germain ក៏ចង់បានរូបគេខ្លាំងដែរ។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន The Sun។
នៅកីឡដ្ឋាន Anfield បច្ចុប្បន្ន កំផែងការពារដ៏រឹងមាំវ័យ២៨ឆ្នាំ រកបានតែ ១៨០,០០០ផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប៉ុន្តែគេអាចរកបន្ថែមបាន ១០០,០០០ទៀត បើគេទៅចូលរួមក្រុមលោក Thomas Tuchel របស់ PSG។
កើនឡើង ៤០,០០០ផោននេះ អាចធ្វើឱ្យអតីតខ្សែការពារក្លឹប Southampton សប្បាយចិត្ត ចំណែកមិត្តរួមក្រុម និងតារាឆ្នើម Mohamed Salah មានតម្លៃពលកម្មតែ ២០០,០០០ផោនក្នុងមួយសប្ដាហ៍នាពេលបច្ចុប្បន្ន។
Van Dijk បានចេញពី Southampton មក Liverpool ក្នុងតម្លៃខ្លួន ៧៥លានផោន ជាតម្លៃបំបែកកំណត់ត្រារបស់ខ្សែការពារអំឡុងឆ្នាំ២០១៨៕